តូក្យូ៖ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ចប់ប្រតិបត្តិការចុះចត និងរុករកនៅភពព្រះច័ន្ទ បន្ទាប់ពីបាត់បង់ទំនាក់ទំនងជាមួយយាន អវកាសដែលមិនបានបង្ហោះកាលពីសប្តាហ៍មុន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
យានអវកាស Smart Lander for Investigating Moon (SLIM) ត្រូវបានគេដាក់ឈ្មោះថា “Moon Sniper” សម្រាប់ភាពជាក់លាក់នៃការចុះចតរបស់ខ្លួនកាលពី ៨ ខែមុន ដោយធ្វើឲ្យប្រទេសជប៉ុនក្លាយជាប្រទេសទី ៥ ប៉ុណ្ណោះដែលអាចសម្រេចបាន នូវការចុះចតនៅ លើភពព្រះច័ន្ទបានល្អប្រសើរ ។
ទីភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) បានសរសេរនៅលើ X ថា មិនមានការឆ្លើយតបពី SLIM បន្ទាប់ពីព្យាយាមទំនាក់ទំនងកាលពីសប្តាហ៍មុន បន្ទាប់ពីពួកគេនៅលើព្រះច័ន្ទអស់រយៈពេល ៣ ឬ ៦ សប្តាហ៍ ។ JAXA បាននិយាយថា យើងបានវិនិច្ឆ័យថា មិនមានលទ្ធភាពនៃការស្តារទំនាក់ទំនងជាមួយ SLIM ទេ ហើយនៅម៉ោងប្រហែល ២២:៤០ នាទី ថ្ងៃទី ២៣ ខែសីហា យើងបានបញ្ជូន ពាក្យបញ្ជាឲ្យបញ្ឈប់សកម្មភាព SLIM ជិតមួយឆ្នាំបន្ទាប់ពីការ ចាប់ផ្តើមប្រតិបត្តិការ។
ទីភ្នាក់ងារបានបន្ថែមថា SLIM បានបន្តបញ្ជូន ព័ត៌មាន អំពីស្ថានភាពរបស់វា និងបរិយាកាសជុំវិញ សម្រាប់រយៈពេលដ៏យូរ ជាងការរំពឹងទុក។ នៅពេលចាប់ផ្តើមដំណើរការ គ្មាននរណាម្នាក់នឹកស្មានថា ប្រតិបត្តិការនេះនឹងបន្តរយៈពេលយូរនេះទេ។ ការចុះចតរបស់យានគ្មានមនុស្សបើក កាលពីខែមករា គឺជាជោគជ័យមួយ ប៉ុន្តែវាបានធ្លាក់នៅមុំដ៏ គួរឲ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់វាប្រឈមមុខនឹងខុសផ្លូវ ។
នៅពេលដែលមុំព្រះអាទិត្យ បានផ្លាស់ប្តូរ វាបានត្រឡប់ មកវិញក្នុងរយៈពេល២ថ្ងៃ ហើយបានធ្វើការសង្កេត តាមបែបវិទ្យាសាស្ត្រនៃ រណ្ដៅភ្នំភ្លើង ជាមួយនឹងកាមេរ៉ាដែលមានលក្ខណៈពិសេសខ្ពស់។
SLIM មិនត្រូវបានរចនាឡើងសម្រាប់ពេល យប់នៅលើព្រះច័ន្ទរយៈពេល ២ សប្តាហ៍ដែលត្រជាក់នៅពេលសីតុណ្ហភាព ធ្លាក់ចុះដល់ដក ១៣៣ ដឺក្រេ ប៉ុន្តែវាដំណើរការជាលើកទី៣ក្នុងខែមេសាវិញ៕