ព័ត៌មានអន្តរជាតិ

អាហារស្រាប់ មានប្រយោជន៍ សម្រាប់អ្នកខ្វះពេលគេង

កាលីហ្វញ៉ាៈ

ក្រុមអ្នកស្រាវជ្រាវជនជាតិ អាមេរិកបាននិយាយថា សម្រាប់អ្នកដែលគេងនៅ ពេលយប់មិនបានគ្រប់គ្រាន់ គួរតែទទួលទានអាហារ ទាន់ចិត្តបន្ថែម ដោយនៅក្នុងនោះរួមមាន ប៊ើហ្គើ មានចៀន ដំឡូងចៀន ភីហ្សា ដើម្បីធ្វើការផ្លាស់ប្តូរសកម្មភាពនៅក្នុង ខួរក្បាលដោយវា ត្រូវបានរងគ្រោះដោយសារ ការទទួលទានដំណេក មិនគ្រប់គ្រាន់។

ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យនៃរដ្ឋកាលីហ្វញ៉ា បានធ្វើការពិនិត្យអំពីជំរើសអាហាររបស់ប្រជាជនដែររស់នៅទីនោះ ព្រមទាំងធ្វើការប៉ាន់ស្មានអំពីសកម្មភាពរបស់ខួរក្បាលបន្ទាប់ពីការគេងបានពេញមួយយប់ និងការមិនបានគេង។

ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងសៀវភៅទស្សនាវដ្តី កិច្ចសន្ទនាធម្មជាតិ បានរកឃើញថា មនុស្សភាគច្រើនបាន ជ្រើសរើសអាហារ បែបរហ័សទាន់ចិត្ត បន្ទាប់ពីការគេងមិនបានគ្រប់គ្រាន់ក្នុងមួយយប់ ដោយវាបានធ្វើឲ្យសកម្មភាព នៃខួរក្បាលមានការចុះខ្សោយ។

ដោយឡែក ចំពោះ អ្នកដែលអាចគេងបានគ្រប់គ្រាន់ ជាប្រចាំអាចមានរបបចំណី អាហារប្រសើរជាង អ្នកដែលគេងមិនបានគ្រប់គ្រាន់ ព្រមទាំងអាចធ្វើឲ្យពួកគេមានសុខភាព ល្អប្រសើរឡើង។

ជាមួយគ្នានេះដែរ ការសិក្សាមួយចំនួនបានបង្ហាញថា យុវវ័យមួយចំនួនត្រូវការគេង ៧ម៉ោងក្នុងមួយយប់ ក្នុងខណៈពេលដែលអ្នកខ្លះទៀតគេង ៩ម៉ោងក្នុងមួយយប់។ ចំណែកឯកុមារវិញត្រូវការគេង ៩ម៉ោងទើបជាការប្រសើរ។

Most Popular

To Top