អង់គ្លេស៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសម្នាក់បានប្រារព្ធខួបកំណើតគម្រប់ ១០២ឆ្នាំ របស់លោកយាយដោយលោតពីលើយន្តហោះ ហើយបាននិយាយថា លោកយាយសង្ឃឹមថា ភាពក្លាហានរបស់លោកយាយអាចជំរុញមនុស្សចាស់ផ្សេងទៀតឲ្យសកម្ម។
លោកយាយ Manette Baillie បាននិយាយថា សកម្មភានេះគួរឲ្យខ្លាចបន្តិច ដោយបន្ថែមថា ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំបិទភ្នែកយ៉ាងរឹងមាំ។ លោកយាយ Baillie បានប្រាប់វិទ្យុ BBC ថា លោកយាយគ្រាន់តែចង់ឲ្យមនុស្សផ្សេងទៀតដែលកំពុងឆ្ពោះទៅរក ៨០ និង ៩០ មិនបោះបង់អ្វីទាំងអស់។
លោកយាយបានបើកឡានជុំវិញរង្វង់ប្រណាំងម៉ូតូ Silverstone ក្នុងរថយន្ត Ferrari ក្នុងល្បឿន ២១០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដើម្បីប្រារព្ធខួបលើកទី ១០០ របស់នាងកាលពីពីរឆ្នាំមុន។ ការលោតមេឃនៅ Beccles Airfield កាលពីថ្ងៃអាទិត្យពាក់ព័ន្ធនឹងលោកយាយ Baillie លោតពីកម្ពស់ជាង ២,១០០ ម៉ែត្រដោយមានជំនួយការម្នាក់ជាប់ខ្សែជាមួយលោកយាយ។
លោកយាយ Baillie បានបន្តថា មុននេះលោកយាយត្រូវបានជំរុញឲ្យធ្វើសកម្មភាព បន្ទាប់ពីបានឮអំពីឪពុកអាយុ ៨៥ ឆ្នាំរបស់មិត្តម្នាក់ដែលបានលោតពីលើមេឃ។ លោកយាយបានបន្ថែមថា ប្រសិនបើបុរសអាយុ ៨៥ឆ្នាំ អាចធ្វើវាបាន ៕