ម៉ូស្គូ៖ កាលពីថ្ងៃពុធ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានហាមឃាត់ការចូលមកក្នុងទឹកដីរបស់ខ្លួនសម្រាប់ជនជាតិអាមេរិកចំនួន៩២នាក់ ក្នុងបូករួមទាំង អ្នកកាសែត និងមន្ត្រីសន្តិសុខ ។
ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហាមឃាត់នេះ គឺដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេហៅថា “ជាការខ្លាចរអាល” សម្រាប់ការសិក្សាស្រាវដែលបន្តធ្វើឡើងដោយសហរដ្ឋអាមេរិក ដែលបូករួមបញ្ចូលការដាក់ទណ្ឌកម្មរបស់ឥស្សរជនរុស្ស៊ី ទៀតផង ។
បញ្ជីឈ្មោះអ្នកដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសរុស្ស៊ី រួមមានបុគ្គលិកនៃប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ក៏ដូចជាមន្ត្រីសន្តិសុខសហរដ្ឋអាមេរិក ប្រធានក្រុមហ៊ុនឧស្សាហកម្មយោធា និងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗដែលផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន ផងដែរ ។
ក្រសួងដដែលនេះបានឲ្យដឹងថា ខ្លួននឹងបន្តពង្រីកបញ្ជីដើម្បីរួមបញ្ចូលអ្នកដែលមាន “ជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសកម្មភាពប្រឆាំងនឹងប្រទេសរុស្ស៊ី” ៕