ព័ត៌មានអន្តរជាតិ

អ្នកចូលរួមការតាំងពិពណ៌ “Naturist Paradise” ដ៏ពេញនិយមនៅបារាំងតម្រូវឲ្យអាក្រាតកាយ

បារាំង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សារមន្ទីរមួយនៅភាគខាងត្បូងទីក្រុង Marseille របស់ប្រទេសបារាំងកំពុងស្វាគមន៍អ្នកទស្សនាដើម្បីស្វែងយល់ពីទំនាក់ទំនងរបស់អឺរ៉ុបចំពោះរបៀបរស់នៅបែបធម្មជាតិ ដោយតម្រូវឲ្យភ្ញៀវដែលចូលរួមទស្សនាក្នុងសាលត្រូវដោះសម្លៀកបំពាក់ទំាំងអស់ចេញពីខ្លួនមានន័យថា អាក្រាតកាយ។

អ្នកនាង Julie Guegnolle អាយុ ៣៨ឆ្នាំ កំពុងប្រារព្ធខួបកំណើតរបស់អ្នកនាងនៅការតាំងពិព័រណ៍ “Naturist Paradise” នៅសារមន្ទីរអរិយធម៌អឺរ៉ុប និងមេឌីទែរ៉ាណេ (Mucem) បាននិយាយថា វាមិនមែនអ្វីដែលបានកើកឡើងជារៀងរាល់ថ្ងៃឡើយ ដែលមនុស្សគ្រប់គ្នាដើរទស្សនារូបភាពក្នុងសារមន្ទីរត្រូវអាក្រាតកាយដូចនេះ។

ប្រធានអង្គការ Naturist នៃ FFN លោក Eric Stefanut បានប្រាប់ AFP បាននិយាយថា លោកធ្វើសកម្មភាពម្តងក្នុងមួយខែ អ្នកទស្សនាអាចស្វែងយល់ពីប្រវត្តិសាស្រ្តនៃធម្មជាតិនិយមនៅអឺរ៉ុប ដោយអ្នកទស្សនាមានសិទ្ធិពាក់ស្បែកជើងរបស់ពួកគេតែប៉ុណ្ណោះ ក្រៅពីនឹងត្រូវអាក្រាតកាយទាំងអស់គ្នា។

ការដើរជុំវិញការតាំងពិពណ៌ នាង Guegnolle បានប្រាប់ AFP ថា នាងចង់ធ្វើអ្វីប្លែកសម្រាប់ថ្ងៃកំណើតរបស់ នាង។ នាង និងស្វាមីរបស់នាង Matthieu ស្ថិតឈុតស្រាតកាយធ្វើខួបកំណើតរបស់នាងក្នុងចំណោមអ្នកទស្សនា ៨០នាក់ នៅរដ្ឋផ្សេងៗបានដើរទស្សនារូបថត ៦០០ផ្ទាំងគំនូរ រូបចម្លាក់ និងស្នាដៃផ្សេងទៀតកាលពីថ្ងៃអង្គារក្នុងខែសីហា។

ខណៈមានអ្នកទស្សនាមួយចំនួនមានការភ្ញាក់ផ្អើលវប្បធម៌ដ៏ចម្លែកមួយនេះ ហើប្តីប្រពន្ធមួយគូមកពីភាគនិរតីនៃចក្រភពអង់គ្លេសមានការងឿងឆ្ងល់ចំពោះអាកប្បកិរិយាស្រាតដើរទស្សនាក្នុងពិពណ៌មួយេះ។

Kieren Parker-Hall និង Xander Parry បានប្រាប់ AFP ថា ពួកគេរីករាយនឹងការថតរូបអស្ចារ្យរួមទាំងរូបអាក្រាតកាយសខ្មៅរបស់ Christiane Lecocq ជាស្ត្រីត្រួសត្រាយនៃធម្មជាតិនិយមបារាំងដែលបានស្លាប់នៅអាយុ ១០៣ឆ្នាំ៕

Most Popular

To Top