ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន បណ្តេញមេបញ្ជាការកងទ័ពជើងអាកាស ចេញពីតំណែង

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបណ្តេញមេបញ្ជាការកងទ័ពជើងអាកាសលោក Mykola Oleschuk ចេញពីមុខតំណែង នេះបើយោងតាមក្រឹត្យមួយ ចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតី។

លោក ហ្សេឡិនស្គី បានឲ្យដឹថនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា “ខ្ញុំបានសម្រេចចិត្តជំនួសមេបញ្ជាការកងទ័ពអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ដោយមិនបានប្រាប់ហេតុផល សម្រាប់ការជំនួសតំណែងនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកងទ័ពអាកាស និងការពារបុគ្គលិករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា ឧត្តមសេនីយឯក Anatoliy Kryvonozhko មេបញ្ជាការនៃបញ្ជាការដ្ឋានអាកាសនៃមជ្ឈមណ្ឌល នឹងបំពេញមុខងាររបស់មេបញ្ជាការកងទ័ពអាកាសជាបណ្តោះអាសន្ន៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top