ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានលុបបំបាត់ទាហានអ៊ុយក្រែនជាង ៧.៨០០នាក់ និងរថក្រោះ ៧៥ គ្រឿងក្នុងអំឡុងពេលប្រតិបត្តិការយោធានៅតំបន់ព្រំដែននៃតំបន់ Kursk ។
ក្រសួងបានឲ្យដឹងថា ជាសរុបក្នុងអំឡុងពេលប្រតិបត្តិការយោធាក្នុងទិសដៅ Kursk សត្រូវបានបាត់បង់ទាហានជាង ៧,៨០០នាក់ រថក្រោះ ៧៥ គ្រឿង រថយន្ដយោធាថ្មើរជើងចំនួន ៣៦គ្រឿង រថពាសដែកចំនួន ៦៤គ្រឿង រថយន្ដប្រយុទ្ធចំនួន ៥០៧គ្រឿង រថយន្តធម្មតាចំនួន ២៣៥គ្រឿង កាំភ្លើងធំចំនួន ៥៣គ្រឿង គ្រាប់រ៉ុក្កែតចំនួន ១៥ដើម។
ក្រសួងបានឲ្យដឹងផងដែរថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ទីក្រុងគៀវ បានបាត់បង់បុគ្គលិកជាង ៣៨០នាក់ និងរថពាសដែក ២២គ្រឿង ក្នុងទិសដៅប្រតិបត្ដិការយោធារបស់ខ្លួនក្នុងតំបន់ Kursk ប្រទេសរុស្ស៊ី។
អង្គភាពនៃក្រុមភាគខាងជើងរុស្ស៊ី បានវាយលុកការវាយប្រហារចំនួន ៥លើកដោយកងទ័ពអ៊ុយក្រែន និងរារាំងការប៉ុនប៉ងរបស់កងទ័ពអ៊ុយក្រែន ក្នុងការវាយប្រហារនៅក្នុងតំបន់ Kursk ដោយក្រសួងបានបន្ថែមថា ទីក្រុងគៀវ បានបាត់បង់មនុស្សរហូតដល់ ៤០នាក់ រថពាសដែកប្រយុទ្ធចំនួន ៣គ្រឿង និងរថយន្ត ២គ្រឿង៕
ប្រែសម្រួល ឈូក បូរ៉ា