កូរ៉េខាងត្បូង ៖ ដោយអ្នកវិទ្យាសាស្ត្រ កសិករ និងអ្នកផលិតបាននិយាយថា គីមឈីដ៏ល្បីល្បាញ របស់ប្រទេសកូរ៉េខាងត្បូង កំពុងរងគ្រោះ ពីព្រោះការប្រែប្រួល អាកាសធាតុធ្វើឲ្យគុណភាព និងបរិមាណនៃស្ពៃក្តោបណាប៉ា ដែលធ្វើម្ហូបគ្រប់ទី កន្លែងកំពុងរងទុក្ខដោយសារ តែការកើនឡើងនៃ សីតុណ្ហភាព យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។
ស្ពៃក្តោបណាប៉ា “Napa” លូតលាស់ក្នុងអាកាស ធាតុត្រជាក់ជាង ហើយជាធម្មតាត្រូវបានដាំនៅតំបន់ភ្នំ ដែលសីតុណ្ហភាពក្នុង រដូវក្តៅដ៏សំខាន់ម្តងៗ ដ៏កម្រមិនឲ្យលើសពី ២៥ អង្សាសេ។ ការសិក្សាបង្ហាញថា អាកាសធាតុក្តៅដែលបង្កឡើង ដោយបម្រែបម្រួលអាកាសធាតុ ពេលបច្ចុប្បន្ននេះកំពុងគំរាមកំហែង ដល់ដំណាំទាំងនេះយ៉ាងខ្លាំង ដូច្នេះកូរ៉េខាងត្បូងប្រហែលជាមិនអាចដាំស្ពៃក្តោបណាប៉ានៅថ្ងៃណាមួយបានទេ ដោយសារកម្ដៅកាន់តែខ្លាំង ។
លោក Lee Young-gyu អ្នកជំនាញខាងរោគរុក្ខជាតិ និងអ្នកជំនាញខាងមេរោគបាននិយាយថា យើងសង្ឃឹមថាការព្យាករណ៍ទាំងនេះមិនកើតឡើងទេ ។ លោក Lee បានបន្តថា ស្ពៃក្តោបចូលចិត្តដុះក្នុងអាកាសធាតុត្រជាក់ ហើយសម្របខ្លួនទៅ នឹងក្រុមសីតុណ្ហភាពកម្រិតទាច និងសីតុណ្ហភាពល្អបំផុត គឺចន្លោះពី ១៨ ទៅ ២១ អង្សាសេតែប៉ុណ្ណោះ។ គីមឈីដែលមានជាតិជូរត្រូវបានផលិតចេញពីបន្លែផ្សេងទៀតដូចជា រ៉ាឌី ត្រសក់ និងខ្ទឹមបារាំងបៃតង ប៉ុន្តែម្ហូបដ៏ពេញនិយមបំផុតនៅតែផ្អែកលើស្ពៃក្តោប ។
ដោយពណ៌នាអំពីឥទ្ធិពលនៃសីតុណ្ហភាពខ្ពស់លើបន្លែ លោក Lee Ha-yeon ដែលទទួលការចាត់តាំងរបស់ Kimchi Master មកពីក្រសួងកសិកម្ម បាននិយាយថា បណ្តូលស្ពៃក្តោបមិនល្អ ហើយឫសក៏ក្លាយទៅជាផ្សិត។ ប្រសិនបើរឿងនេះនៅតែបន្ត នោះនៅរដូវក្តៅ យើងប្រហែលជាត្រូវបោះបង់ ចោលការធ្វើគីមឈីហើយ។
ទិន្នន័យពីទីភ្នាក់ងារស្ថិតិរបស់រដ្ឋាភិបាលបង្ហាញថា ផ្ទៃដីដាំដុះស្ពៃក្តោបនៅតំបន់ខ្ពង់រាបកាលពីឆ្នាំមុនគឺតិចជាងពាក់កណ្តាលនៃកាលពី ២០ ឆ្នាំមុនគឺ ៣,៩៩៥ ហិកតាធៀបនឹង ៨,៧៩៦ ហិកតា។
យោងតាមរដ្ឋបាលអភិវឌ្ឍន៍ជនបទ ដែលជាអ្នកគិតគូរ ផ្នែកកសិកម្មរបស់រដ្ឋ សេណារីយ៉ូបម្រែបម្រួលអាកាសធាតុ បានព្យាករណ៍ថា ផ្ទៃដីកសិកម្មនឹងធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខមកត្រឹមតែ ៤៤ ហិកតា ដោយគ្មានស្ពៃក្តោបដាំដុះនៅតំបន់ខ្ពង់រាបនៅឆ្នាំ ២០៩០ ៕