ព័ត៌មានអន្តរជាតិ

ក្រុមអ្នកអភិរក្ស គំរាមប្រទេសណាមីប៊ី នូវចំណាត់ការផ្លូវច្បាប់ ជុំវិញការសម្លាប់សត្វព្រៃ

AFP

ណាមីប៊ី ៖ ក្រុមអ្នកអភិរក្ស សត្វព្រៃ អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ នៅប្រទេសណាមីប៊ី និងអាហ្វ្រិកខាងត្បូង បានព្រមានអំពី សកម្មភាពផ្លូវច្បាប់ដែលជិតមកដល់ ដើម្បីបញ្ឈប់ការសម្លាប់សត្វព្រៃថា នេះជាយុទ្ធសាស្ត្រកាត់បន្ថយ ក្នុងការដោះស្រាយភាពអត់ឃ្លាន យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA  ។

យោងតាមអង្គការស្បៀងអាហារ និង កសិកម្មរបស់អង្គការ សហប្រជាជាតិ បានឲ្យដឹងថា ភាពអត់ឃ្លានប៉ះពាល់ដល់ មនុស្សប្រហែល ៧០០,០០០នាក់ក្នុងប្រទេសណាមីប៊ី ជាពិសេសនៅតាមជនបទណាមីប៊ី ហើយវាកាន់តែអាក្រក់ទៅៗ ដោយសារតែគ្រោះរាំងស្ងួត ដែលប្រឈមមុខ នឹងតំបន់អាហ្វ្រិកខាងត្បូង។

មន្ត្រីនៅទីនោះបានចាប់ផ្តើម ការសម្លាប់សត្វព្រៃ ដែលជាការសម្លាប់សត្វព្រៃ ដោយជ្រើសរើស ដើម្បីជួយសង្គ្រោះហ្វូងសត្វ និងទីជម្រកដែលនៅសេសសល់ ក្នុងករណីនេះ សាច់មួយចំនួននឹងត្រូវចែកចាយ ជាមួយសហគមន៍ដែលត្រូវការ។

ការសម្លាប់នេះបានចាប់ផ្តើមតាំងពីថ្ងៃទី ១៤ ខែសីហា កំណត់គោលដៅសត្វចំនួន ៧២៣ ក្បាលរួមមាន សត្វដំរីទឹក៣០ ក្បាល សត្វក្របី ៦០ ក្បាល សត្វក្តាន់ ៥០ ក្បាល សត្វគោព្រៃខៀវ ១០០ ក្បាល សេះបង្កង់ ៣០០ ក្បាល ដំរី ៨៣ ក្បាល និងសត្វអង់តែល(ស្រដៀងនឹងសត្វឈ្លូស) ១០០ ក្បាល។

ប៉ុន្តែការសម្រេចចិត្ត របស់គណៈរដ្ឋមន្ត្រីណាមីប៊ី ដែលតម្រូវឲ្យក្រសួង បរិស្ថាន របស់ប្រទេសនេះជួយ ដល់កិច្ចខិតខំប្រឹង ប្រែង សង្គ្រោះគ្រោះរាំងស្ងួត របស់រដ្ឋាភិបាលបានទាក់ទាញការខឹង សម្បាររបស់អ្នកអភិរក្ស និងធ្វើឲ្យមានចំណងជើង ជាអន្តរជាតិ។ វាក៏កំពុងបែងចែកមតិសាធារណៈអំពីពេលវេលា នៃការសម្រេចចិត្ត និងការដឹកជញ្ជូនសាច់សត្វដាំដុះ និងចែកចាយសាច់ដល់សហគមន៍ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះរាំងស្ងួត។

អ្នកអភិរក្សលោក Izak Smit បាននិយាយថា រដ្ឋធម្មនុញ្ញ របស់ប្រទេសណាមីប៊ី បង្កើតការផ្តល់សម្រាប់ការការពារ សត្វព្រៃធម្មជាតិ និងបេតិកភណ្ឌ របស់វា ហើយការសម្លាប់នេះអាចមាន ឥទ្ធិពលអាក្រក់ទៅលើតុល្យភាព នៃសត្វព្រៃនៅក្នុងបរិស្ថាន របស់ពួកគេ ។

ក្រុមអ្នកប្រឆាំងបានគំរាម ចាត់វិធានការផ្លូវច្បាប់ ប្រសិនបើអាជ្ញាធរណាមីប៊ី មិនបញ្ឈប់ការ សម្លាប់នេះដោយហេតុផលថា វាធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ របស់ណាមីប៊ី មិនមាននិរន្តរភាព និងមិនសមហេតុផល និងមិនមានវិទ្យាសាស្រ្ត៕

Most Popular

To Top