ព័ត៌មានអន្តរជាតិ

ដើមឈើតាត្រៅអាយុ ៣០០០ឆ្នាំ បានដួលរលំនៅលើកោះ Yakushima ដោយសារព្យុះទីហ្វុង នៅភាគនិរតីប្រទេសជប៉ុន

កាហ្គោស៊ីម៉ា ៖ មគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងតំបន់បាននិយាយ កាលពីថ្ងៃអង្គារថា ដើមឈើតាត្រៅដែលមានអាយុកាលជាង ៣,០០០ឆ្នាំនៅលើកោះ Yakushima ភាគនិរតីប្រទេស ជប៉ុនត្រូវបានដួលរលំ ដោយសារតែខ្យល់បក់ខ្លាំង ដែលនាំមកដោយព្យុះទីហ្វុង Shanshan នៅទីនោះ។

ដើមឈើតាត្រៅមានកម្ពស់ ២៦ ម៉ែត្រមានឈ្មោះថា “Yayoisugi” ដែលមានរង្វង់ ដើមប្រហែល ៨ ម៉ែត្រ គឺជាចំណុចសំខាន់ នៃតំបន់ទេសចរណ៍ Shiratani Unsuikyo Ravine ។ មគ្គុទ្ទេសក៍បានរកឃើញថា ដើមឈើញបានដួលរលំកាលពីថ្ងៃសៅរ៍ ដោយខ្យល់ព្យុះទីហ្វុង Shanshan បានបោក់បកខ្លាំងពេក។

នេះបើតាមការអង្កេត អាកាស ធាតុក្នុងតំបន់កាលពីថ្ងៃពុធ សប្តាហ៍មុនថា ព្យុះទីហ្វុង Shanshan បានបោកបក់មកជិត កោះនេះ នៅចន្លោះថ្ងៃទី ២៧ និង ២៩ ខែសីហា ជាមួយនឹងល្បឿនខ្យល់រហូតដល់ ១៦៨ .៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង នៅម៉ោងប្រហែល ៨ យប់។

កោះនេះត្រូវបានគេស្គាល់ថា ដើមឈើតាត្រៅ “Yakusugi” ដែលមានអាយុ កាលជាង ១,០០០ ឆ្នាំ ត្រូវបានចាត់តាំងជាតំបន់ បេតិកភណ្ឌធម្មជាតិ ពិភពលោកក្នុងឆ្នាំ ១៩៩៣ ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការ សហប្រជាជាតិ ៕

Most Popular

To Top