បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សហរដ្ឋអាមេរិក គឺនឹងខិតជិតខ្លាំងមែនទែន ហើយក្នុងការយល់ព្រម លើការដឹកជញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅ កាន់ប្រទេសអ៊ុយក្រែន បើទោះបីជាមានការព្រមានម្តង ហើយម្តងទៀត ពីទីក្រុងមូស្គូក៏ដោយ ។
សព្វាវុធដែលស្ថិតក្នុងផែនកា រជំនួយនោះគឺឮJoint Air-to-Surface Standoff Missiles (JASSM) ដែលជាអាវុធអាចបំពាក់ បាននៅលើយន្តហោះ ចម្បាំង F-16 ដែលរចនាដោយ សហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវ ដោយអ្នកឧបត្ថម្ភ លោកខាងលិច របស់ខ្លួននាពេលកន្លងមក។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ការដាក់បញ្ចូលមីស៊ីល JASSMs នៅក្នុងកញ្ចប់សព្វាវុធថ្មីសម្រាប់ទីក្រុងគៀវ ត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញជាសាធារណៈនៅរដូវស្លឹកឈើជ្រុះខាងមុខនេះហើយទោះបីជាយ៉ាងណាក៏ដោយ ប្រភពបានកត់សម្គាល់ថា ការពិភាក្សា លើមីស៊ីលទាំងនោះកំពុងបន្តនៅឡើយ ហើយការសម្រេចចិត្តចុងក្រោយ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយដែរ។
ពួកគេក៏បានអះអាងផងដែរថា ការប្រគល់អាវុធពិតប្រាកដ អាចចំណាយពេល ជាច្រើនខែ ដោយសារអាជ្ញាធរអាមេរិក នឹងត្រូវធ្វើការតាមរយៈព័ត៌មាន លម្អិតបច្ចេកទេស នៃជំហានទាំងនោះជាមុនសិន។
គួរឲ្យដឹងដែរថា មីស៊ីលនេះបង្កើតឡើង ដោយ Lockheed Martinហើយមីស៊ីល JASSMនេះ អាចធ្វើឱ្យកងទ័ព របស់ទីក្រុងគៀវ វាយប្រហារគោលដៅ ប្រហែល៣០០ គីឡូម៉ែត្រ នៅខាងក្នុងព្រំដែនរុស្ស៊ី ឬរហូតដល់៥០០គីឡូម៉ែត្រ សម្រាប់ម៉ូដេលមួយចំនួនទៀត។
យ៉ាងណាក្តីវាមិនទាន់មាន ភាពច្បាស់លាស់ នៅឡើយទេពីរបាយការណ៍មួយណា ក្នុងចំណោមមីស៊ីលទាំងប្រភេទទាំងពីរ ដែលអាមេរិកត្រូវបានគេជឿថា គ្រោងនឹងផ្តល់ឱ្យទីក្រុងគៀវ៕
ប្រែសម្រួល៖ស៊ុនលី