ញូវយ៉ក៖ អង្គការណាសា បានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តពន្យារពេលការបាញ់បង្ហោះបេសកកម្មវិទ្យាសាស្ត្រថ្មីមួយ ឈ្មោះ ESCAPADE (Escape and Plasma Acceleration and Dynamics Explorers) ទៅភពអង្គារ។
បេសកកម្ម ESCAPADE នឹងប្រើប្រាស់យានអវកាសដូចគ្នាចំនួនពីរ ដើម្បីសិក្សាពីរបៀបដែលខ្យល់ព្រះអាទិត្យធ្វើអន្តរកម្មជាមួយបរិស្ថាននិងដែនម៉ាញេទិករបស់ភពអង្គារ ដែលជំរុញឱ្យបរិយាកាសរបស់ភពផែនដី គេចចេញ។
បេសកកម្មនេះ គ្រោងនឹងបាញ់បង្ហោះមុនថ្ងៃទី១៣ ខែតុលា នៅលើរ៉ុក្កែត Blue Origin’s New Glenn ពីស្ថានីយ៍អវកាស ក្នុងរដ្ឋផ្លរីដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពពីអង្គការណាសា បានឲ្យដឹងថា ការសម្រេចចិត្តពន្យារពេលការបាញ់បង្ហោះនេះ ធ្វើឡើងដើម្បីចៀសវាងការចំណាយ កាលវិភាគ និងបញ្ហាប្រឈមផ្នែកបច្ចេកទេសសំខាន់ៗ ដែលទាក់ទងនឹងការដកឥន្ធនៈចេញពីយានអវកាស ក្នុងករណីមានការពន្យារពេលនៃការបាញ់បង្ហោះ ដែលអាចបណ្តាលមកពីកត្តាមួយចំនួន។
ការតម្រឹមនៃផែនដី និងភពអង្គារ រារាំងឱកាសនៃការបាញ់បង្ហោះរបស់ ESCAPADE ទៅកាន់ភពក្រហម នេះមានន័យថាការផ្លាស់ប្តូរកាលវិភាគតូចអាចបណ្តាលឱ្យមានការពន្យារពេលជាច្រើនខែក្នុងការបាញ់បង្ហោះ៕
ប្រែសម្រួល ឈូក បូរ៉ា