ថៃ៖ការស្ទង់មតិមួយ បានរកឃើញថា បំណុលគ្រួសារ ជាមធ្យមរបស់ប្រទេសថៃ បានឡើងដល់កម្រិត ខ្ពស់ក្នុងរយៈពេល ១៨ ឆ្នាំ ចំពេលមានកំណើ នសេដ្ឋកិច្ចមានភាពយឺតយាវ ប្រាក់ចំណូលទាប និងថ្លៃរស់នៅខ្ពស់ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។
នេះបើយោងតាមការស្ទង់មតិ របស់សាកលវិទ្យាល័យសភា ពាណិជ្ជកម្មថៃបាននិយាយថា តួលេខនេះបានកើនឡើង ៨.៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ០៦០,៣៧៨ បាតស្មើនឹង ១៨,០០០ ដុល្លារ ។ នេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់ មានចាប់តាំងពីសាកលវិទ្យាល័យ បានធ្វើការស្ទង់មតិដំបូងក្នុងឆ្នាំ ២០០៩។
លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យបាននិយាយក្នុងសន្និសីទសារព័ត៌មាន ថា កម្រិតខ្ពស់នៃបំណុលគ្រួសារកំពុងធ្វើឲ្យប៉ះពាល់ដល់ភាពទាក់ទាញរបស់ប្រទេស សម្រាប់វិនិយោគិន ព្រោះវាកំណត់ការប្រើប្រាស់ និងកំណើននាពេលអនាគត។ រដ្ឋាភិបាលមានគោលដៅត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានេះ ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ច។
ប្រទេសថៃ ដែលជាប្រទេស មានសេដ្ឋកិច្ចធំជាងគេទី២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបុរី បាននិងកំពុងយឺតយ៉ាវ ក្នុងកំណើន GDP បើធៀបនឹងប្រទេសក្នុងតំបន់។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋាភិបាល និងធនាគារកណ្តាល បានសម្តែងការព្រួយបារម្ភ ចំពោះបំណុលគ្រួសាររបស់ប្រទេសនៅ ៩០.៨ភាគរយនៃ GDP នៅចុងខែមីនា ឆ្នាំ ២០២៤ ក្នុងចំណោមបំណុល ខ្ពស់បំផុតនៅអាស៊ី ។
លោក Thanavath បានបន្តថា អនុបាតបំណុលគ្រួសារទៅនឹង GDP ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកនៅត្រឹម ៨៩ភាគរយនៅឆ្នាំក្រោយ ដែលជំរុញដោយវិធានការជំរុញថ្មី ជាពិសេសគម្រោង ផ្តល់សាច់ប្រាក់ ត្រូវបានរំពឹងថានឹងជំរុញ កំណើនសេដ្ឋកិច្ច ៕