ព័ត៌មានអន្តរជាតិ

ប្រេស៊ីល រឹបអូសយកលុយចំនួន ៣,៣លានដុល្លារ ពីមហាសេដ្ឋីអាមេរិក Elon Musk

RT News

បរទេស៖ តុលាការកំពូលប្រេស៊ីលបានបើកគណនីធនាគាររបស់ X និង Starlink វិញហើយ ដោយគ្រាន់តែដកប្រាក់ចំនួន ៣,៣ លានដុល្លារពីពួកគេ ដើម្បីអនុវត្តការផាកពិន័យលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មហាសេដ្ឋីអាមេរិក Elon Musk ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ចៅក្រម Alexandre de Moraes បានហាមឃាត់ប្រតិបត្តិការរបស់ X នៅក្នុងប្រទេសប្រេស៊ីលនៅចុងខែសីហា ។ ថៅក្រមក៏បានបង្កកទ្រព្យ សម្បត្តិរបស់ក្រុមហ៊ុន Starlink ដោយហៅវាថាជាផ្នែកមួយនៃ “ក្រុមសេដ្ឋកិច្ចជាក់ស្តែង” ជាមួយ X។

តុលាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា “ជាមួយនឹងការទូទាត់ពេញលេញ នៃចំនួនទឹកប្រាក់ដែលត្រូវកំណត់ [de Moraes] បានចាត់ទុកថា មិនមានតម្រូវការក្នុងការរក្សាគណនីធនាគារទៀតទេ ហើយបានបញ្ជាឱ្យបើកគណនីធនាគារ /ទ្រព្យសម្បត្តិហិរញ្ញវត្ថុ យានយន្ត និងអចលនទ្រព្យរបស់ក្រុមហ៊ុន ខាងលើជាបន្ទាន់ឡើងវិញ។

យោងតាមតុលាការ គឺ ទ្រព្យសម្បត្តិសរុបចំនួនប្រហែល ៣,៣ លានដុល្លារ ត្រូវបានដកចេញពីគណនីទាំងពីរ ដែលក្នុងនោះ ១១ លានគឺមកពី Starlink និងនៅសល់ពី X ។

តុលាការប្រេស៊ីល បាននិយាយថា ក្រុមហ៊ុន ទាំងនោះត្រូវបានពិន័យ “សម្រាប់ការមិនដកខ្លឹមសារ ចេញបន្ទាប់ពីមាន បញ្ជាពីតុលាការ ក្នុងការស៊ើបអង្កេត ដែលកំពុងបន្ត បន្ថែមពីលើការដក អ្នកតំណាងស្របច្បាប់ របស់ខ្លួនចេញ ពីប្រទេសប្រេស៊ីល” ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top