ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើ ម្បីការពារសន្តិភាព និងស្ថិរភាពពិភពលោក និងដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍មនុស្សជាមួយនឹងអនាគតរួមគ្នា។
លោកបានធ្វើការកត់សម្គាល់នៅពេលជួបជាមួយរដ្ឋមន្ត្រីការពារជាតិឡាវ កៀហ្ស៊ីស៊ីស្ថាន ហ្គាបុង អេមីរ៉ាតអារ៉ាប់រួម និងកាមេរូន ដែលពួកគេទាំងអស់កំពុងនៅទីក្រុងប៉េកាំង សម្រាប់វេទិកា Xiangshan ទីក្រុងប៉េកាំង លើកទី១១ ។
លោកបានអំពាវនាវឱ្យមានការសម្របសម្រួលកាន់តែជិតស្និទ្ធ កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការគាំទ្រគ្នាទៅវិញទៅមក សម្រាប់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា យោធាចិនមានឆន្ទៈក្នុងការធ្វើសមាហរណកម្មយុទ្ធសាស្ត្រសន្តិសុខ ពង្រឹងការពិគ្រោះយោបល់ផ្នែកការពារជាតិ និងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយភាគីទាំងអស់។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិរូបនេះ បានសម្តែងការអបអរសាទរ ចំពោះការបើកវេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី១១ និងបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយគ្រប់ភាគី៕
ប្រែសម្រួល ឈូក បូរ៉ា