ព័ត៌មានអន្តរជាតិ

ប៉ូលិសក្រុងហូជីមិញ ចាប់ខ្លួនជនសង្ស័យ២នាក់ ពីបទលក់សារធាតុគីមី ខុសច្បាប់ចំនួន ២,៥ តោនលើទីផ្សារ

VN Express

វៀតណាម ៖ ប៉ូលិសក្រុងហូជីមិញ បាននិយាយកាលពីថ្ងៃពុធថា មនុស្ស ២ នាក់នៅក្នុងទីក្រុងហូជីមិញ ត្រូវបានចាប់ខ្លួន ពីបទក្លែងបន្លំច្បាប់ និងចែកចាយសារធាតុស៊ីយ៉ានុត “សារធាតុគីមីពុលខ្លាំង” ជាង ២,៥ តោននៅលើទីផ្សារប្រទេសវៀតណាម យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

លោក Ngo Thi Nhu Hue អាយុ ៣៩ ឆ្នាំជាប្រធានអាជីវកម្ម របស់ក្រុមហ៊ុនគីមី Nam Phuong និងអ្នកនាង Nguyen Duc Thanh Huy អាយុ 35 ឆ្នាំត្រូវបានប៉ូលីសស្រុក Binh Thanh ចាប់ខ្លួនពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុពុល។

ការស៊ើបអង្កេតបានចាប់ផ្តើម បន្ទាប់ពីអ្នកស្រុកបានរាយការណ៍ថា ត្រូវបានគេផ្ញើកញ្ចប់ច្រឡំដែលមានម្សៅពណ៌សមិនស្គាល់។ នៅពេលចុះត្រួតពិនិត្យសមត្ថកិច្ច បានរកឃើញថា មានផ្ទុកសារធាតុស៊ីយ៉ាណូចំនួន៣០០ក្រាម ។ ការស៊ើបអង្កេតបន្ថែមទៀត ឈានដល់ការចាប់ខ្លួន ឈ្មោះHuy លក់សារធាតុពុល ។ ប៉ូលិសក៏បានរឹបអូស បានសារធាតុស៊ីយ៉ានមួយគីឡូក្រាម បន្ថែមទៀត ដែលត្រៀមនឹងលក់ចេញលើទីផ្សារ ។

អាជ្ញាធរបានបង្ហាញថា អ្នកនាង Huy បានប្រើគណនី Facebook ច្រើនដើម្បីផ្សាយពាណិជ្ជកម្ម និងលក់សារធាតុស៊ីយ៉ាន ដោយចែកចាយវាដល់អតិថិជន តាមរយៈសេវានាំសំបុត្រ។ លោកបានសារភាពថា បានលក់សារធាតុស៊ីយ៉ានុតជាង ១០០ គីឡូក្រាមទៅឲ្យអ្នកទិញផ្សេងៗ នៅទូទាំងប្រទេសតាំងពីខែមីនា ដោយមិនខ្វល់ថា តើពួកគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីគ្រប់គ្រងសារធាតុគីមីដែលបណ្ដាលឲ្យស្លាប់ឬអត់។

នៅពេលស៊ើបអង្កេត ក្រុមប៉ូលីសក៏ឈានចាប់ខ្លួនអ្នកនាង Hue ជាមួយសារធាតុ ១៥០ គីឡូក្រាមផ្សេងទៀតត្រូវបានរឹបអូស។ ប៉ូលីសបានចោទប្រកាន់អ្នកនាង Hue ថា បានប្រើតួនាទីរបស់នាង និងឆ្លៀតយកផលប្រយោជន៍ពីការត្រួតពិនិត្យអាជីវកម្មក្នុងការចេញច្បាប់ក្លែងក្លាយ សម្របសម្រួលការលក់ស៊ីយ៉ានុតខុសច្បាប់។

យោងតាមប៉ូលីសបាននិយាយថា អ្នកនាង Hue បានលក់ស៊ីយ៉ានុតជាង ២,៥ តោនទៅឲ្យអតិថិជនចំនួន ១១ នាក់ចាប់តាំងពីឆ្នាំ ២០១៩ ដោយទទួលបានប្រាក់ចំណូល ១៦,២៤៣ ដុល្លារ។ អ្នកនាង Hue បានទិញថ្នាំគីមីនេះដោយលក់បន្ត ដើម្បីយកចំណេញបន្តិចបន្តួច ខណៈអតិថិជនផ្សេងទៀត ប្រើវាក្នុងគោលបំណងឧស្សាហកម្ម៕

Most Popular

To Top