ព័ត៌មានអន្តរជាតិ

នាយករដ្តមន្ត្រី ៖ លីបង់ស្ថិតនៅក្នុង សង្គ្រាមរួចទៅហើយ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយថា ប្រទេសរបស់លោក កំពុងមានសង្រ្គាម បន្ទាប់ពីឧបករណ៍ អេឡិចត្រូនិក បានផ្ទុះនៅទូទាំងប្រទេសរយៈពេលពីរថ្ងៃជាប់ៗគ្នា ដោយបានសម្លាប់មនុស្សជាង៣០នាក់ និងរាប់ពាន់នាក់ ផ្សេងទៀតរងរបួស ។

យោងតាមអាជ្ញាធរសុខាភិបាល លីបង់ បានឱ្យដឹងថា កាលពីថ្ងៃអង្គារឧបករណ៍ផ្ទុះដែលប្រើប្រាស់ដោយសមាជិកនៃក្រុមប្រដាប់អាវុធលីបង់ Hezbollah បានបំផ្ទុះក្នុងពេលដំណាលគ្នា ដោយបានសម្លាប់មនុស្ស ១២នាក់ និងរបួសជិត៣,០០០ នាក់។

មនុស្ស២០នាក់ផ្សេងទៀតបានបាត់បង់ ជីវិត និង៤៥០នាក់ផ្សេងទៀតបានរងរបួសនៅថ្ងៃបន្ទាប់ នៅពេលដែលឧបករណ៍អេឡិចត្រូនិក រាប់ពាន់ផ្សេងទៀតរួមទាំង walkie-talkies កុំព្យូទ័រយួរដៃ និងវិទ្យុបានផ្ទុះឡើង។

ក្រុមHezbollah និងរដ្ឋាភិបាលនៅទីក្រុងបេរូតបានស្តីបន្ទោស អ៊ីស្រាអែល ចំពោះការវាយប្រហារនេះ ដែលទោះជាយ៉ាងណា រដ្ឋជ្វីហ្វមិនបានបញ្ជាក់ ឬបដិសេធការទទួលខុសត្រូវឡើយ ។

គួរឲ្យដឹងដែរថារបាយការណ៍ប្រព័ន្ធ ផ្សព្វផ្សាយបានអះអាងថា ទីភ្នាក់ងារសម្ងាត់របស់អ៊ីស្រាអែល Mossad គឺជាអ្នកដែលបានបំផ្ទុះឧបករណ៍ អេឡិចត្រូនិចរាប់ពាន់គ្រឿងជាមួយនឹងការចោទប្រកាន់បំផ្ទុះតូចៗ ដែលត្រូវបានបង្កឡើងតាមរយៈការបញ្ជាសញ្ញាពីចម្ងាយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top