វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទ តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានបដិសេធដើម្បីស្តាប់បណ្តឹងឧទ្ធរណ៍របស់អតីតកំពូលតារា R&B R Kelly ដែលកំពុងជាប់ពន្ធនាគារចំពោះការផ្តន្ទាទោសសហព័ន្ធឆ្នាំ២០២២ លើការចោទប្រកាន់ពាក់ព័ន្ធនឹងរូបភាពអាសអាភាសកុមារ និងលួងលោមក្មេងស្រីមិនទាន់គ្រប់អាយុឱ្យរួមភេទជាមួយគាត់ ដែលជាករណីមួយក្នុងចំណោមករណី ២ ដែលគាត់ត្រូវបានរកឃើញថាមានទោសពីបទឧក្រិដ្ឋផ្លូវភេទ ។
ចៅក្រមបានបដិសេធលើការជំទាស់របស់លោក Kelly ចំពោះសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលរក្សាការផ្តន្ទាទោសរបស់គាត់ដោយគណៈវិនិច្ឆ័យសហព័ន្ធនៅទីក្រុងជីកាហ្គោ ។
លោក Kelly ដែលពេលឥឡូវនេះ មានអាយុ ៥៧ឆ្នាំ ដោយបានអះអាងនៅក្នុងឯកសារតុលាការកំពូលរបស់គាត់ថា រដ្ឋរាជអាជ្ញាបានចោទប្រកាន់រូបគាត់ក្នុងសំណុំរឿងនេះ បន្ទាប់ពីលក្ខន្តិកៈនៃការកំណត់បានផុតកំណត់ ។
នៅក្នុងអំឡុងពេលសវនាការនោះ ស្ត្រីជាច្រើនបានផ្តល់សក្ខីកម្មថា លោក Kelly បានបំពានផ្លូវភេទពួកគេនៅគ្រាដែលពួកគេនៅជាអនីតិជន ។ គណៈវិនិច្ឆ័យក៏ត្រូវបានបង្ហាញវីដេអូអំពី លោក Kelly ធ្វើបាបកូនស្រីបង្កើតរបស់គាត់ ដែលបានផ្តល់សក្ខីកម្មថា ការរំលោភបំពានបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅគ្រាដែលនាងនៅក្មេង៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា