ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ អាមេរិកចំនួន ១០ ដែលផ្តល់ជំនួយហិរញ្ញវត្ថុ ខ្ពស់បំផុតសម្រាប់និស្សិត

VN Express

អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាកលវិទ្យាល័យកំពូលៗ ជាច្រើននៅអាមេរិកកំពុងផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ដែលមានតម្លៃចាប់ពី៥៩,៨០០ ដល់ ៦៣,៥០០ដុល្លារ ជាចំនួនខ្ពស់បំផុត នៅសាកលវិទ្យាល័យ Yale ។

ការកើនឡើងថ្លៃសិក្សា និងថ្លៃដើមពាក់ព័ន្ធបង្កើតឧបសគ្គយ៉ាងសំខាន់ ដល់សិស្សទូទាំងពិភពលោកដែលមាន បំណងចង់សិក្សា សាកលវិទ្យាល័យនៅអាមេរិក ជាពិសេសសម្រាប់អ្នក ដែលមានប្រវត្តិជួបការលំបាក។ ជាការឆ្លើយតប សាកលវិទ្យាល័យជាច្រើនកំពុងផ្តល់ជូននូវជម្រើសជំនួយ ផ្នែកហិរញ្ញវត្ថុជាច្រើន រួមទាំងជំនួយ អាហារូបករណ៍ និងកម្មវិធីសិក្សាការងារ។

គំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីធានាថា សិស្សានុសិស្សមិនចាំបាច់ ពឹងផ្អែកលើប្រាក់កម្ចី ដើម្បីរ៉ាប់រងការ ចំណាយ សំខាន់ៗដូចជា ថ្លៃសិក្សា ថ្លៃរស់នៅ សៀវភៅ និងតម្រូវការផ្សេងៗទៀត ។ សិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ ជាធម្មតាតម្រូវឲ្យនិស្សិតទាំងក្នុងស្រុក និងក្រៅស្រុក បង្ហាញប្រាក់ចំណូលគ្រួសារក្រោម ៦៥,០០០ ទៅ ៧៥,០០០ដុល្លារ ក្នុងមួយឆ្នាំ អាស្រ័យលើស្ថាប័ន ។

ក្នុងរបាយការណ៍ថ្មីមួយ របស់ទស្សនាវដ្ដី Forbes បានឲ្យដឹងថា សាកលវិទ្យាល័យទាំង ១០នៅអាមេរិកផ្តល់ជំនួយហិរញ្ញវត្ថុ ខ្ពស់បំផុតសម្រាប់ឆ្នាំសិក្សា ២០២៤ -២៥ត្រូវបានគូសបញ្ជាក់ ។ សាកលវិទ្យាល័យទាំងនេះ កំពុងដោះស្រាយយ៉ាង សកម្មនូវការកើនឡើងនៃថ្លៃសិក្សា ដែលបានកើនឡើងប្រហែល ៤០ភាគរយក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។

ថ្លៃសិក្សារបស់សាកលវិទ្យាល័យសាធារណៈបានកើនឡើងពី ១២៧-១៥៨ភាគរយអាស្រ័យលើថា តើនិស្សិតស្ថិតក្នុងរដ្ឋ ឬនៅក្រៅរដ្ឋ ។ សាកលវិទ្យាល័យឯកជន ដែលមិនបែងចែកថ្លៃសិក្សា រវាងនិស្សិតអន្តរជាតិ និងនិស្សិតក្នុងស្រុក ក៏បានដំឡើង ថ្លៃសិក្សាចំនួន ១៣២ភាគរយផងដែរ ៕

Most Popular

To Top