ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មសកល នឹងកើនឡើង ២,៧ភាគរយ នៅឆ្នាំ២០២៤

xinhua

ហ្សឺណែវ៖ ទំហំពាណិជ្ជកម្មទំនិញសកលត្រូវបានគេរំពឹងថា នឹងកើនឡើង ២.៧ភាគរយនៅឆ្នាំ២០២៤ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការ​ព្យាករ​ណ៍នេះ គឺ​ខ្ពស់​ជាង​ការ​ព្យាករ​មុន​របស់ WTO បន្តិច​ដែល​មាន​ចំនួន ២,៦ ភាគរយ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ខែ​មេសា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមរបាយការណ៍ ពាណិជ្ជកម្មទំនិញសកលបានជួបប្រទះនិន្នាការកើនឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ដែលបង្ហាញពីការកើនឡើង ២,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។  កំណើន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​បន្ត​ដោយ​ការ​ពង្រីក​កម្រិត​មធ្យម​បន្ថែម​ទៀត​ពេញ​មួយ​ឆ្នាំ​ដែល​នៅ​សេសសល់ និង​ដល់​ឆ្នាំ២០២៥។

របាយការណ៍បានឲ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដសកលនៅអត្រាប្តូរប្រាក់ទីផ្សារត្រូវបានព្យាករណ៍ថា នឹងនៅតែមានស្ថិរភាពនៅ ២,៧ ភាគរយក្នុងឆ្នាំ២០២៤ និង ២០២៥ ។

អង្គការពាណិជ្ជកម្មពិភពលោក បានកត់សម្គាល់ថានៅពាក់កណ្តាលឆ្នាំ២០២៤ អតិផរណាបានថយចុះគ្រប់គ្រាន់ ដែលអាចឱ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់។  ការធ្លាក់ចុះនៃអតិផរណានេះត្រូវបានគេរំពឹងថា នឹងបង្កើនប្រាក់ចំណូលគ្រួសារពិតប្រាកដ និងជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ខណៈដែលអត្រាការប្រាក់ទាបគួរតែលើកទឹកចិត្តឱ្យក្រុមហ៊ុនជំរុញការចំណាយវិនិយោគរបស់ពួកគេ។

របាយការណ៍ក៏បានក្រើនរំលឹកផងដែរថា ភាពខុសគ្នានៃគោលនយោបាយរូបិយវត្ថុក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗអាចបណ្តាលឱ្យមានការប្រែប្រួលផ្នែកហិរញ្ញវត្ថុ និងការផ្លាស់ប្តូរលំហូរមូលធន ដោយសារធនាគារកណ្តាលបន្ថយអត្រាការប្រាក់ ស្ថានភាពនេះអាចធ្វើឱ្យសេវាបំណុលកាន់តែលំបាក ជាពិសេសសម្រាប់បណ្ដាប្រទេសសេដ្ឋកិច្ចក្រីក្រ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top