ព័ត៌មានអន្តរជាតិ

អាជ្ញាកណ្តាលស្ត្រី ចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីទទួលបានបម្រាមអស់មួយជីវិត សម្រាប់វីដេអូសិចត្រូវបានគេចោទប្រកាន់

VN Express

ទួរគី៖ អាជ្ញាកណ្តាលស្ត្រីជនជាតិទួរគី នាង Elif Karaarslan បានអះអាងថា វីដេអូសិចដែលលេចធ្លាយ ជាក់ស្តែងបង្ហាញនាងជាមួយអ្នកសង្កេតការណ៍អាជ្ញាកណ្តាល លោក Orhan Erdemir មានវ័យ ៣៧ ឆ្នាំជាជាន់ខ្ពស់របស់នាង គឺជាការបង្កើតឡើងដោយប្រព័ន្ធ AI ហើយសម្រេចចិត្តចាត់វិធានការផ្លូវច្បាប់។

នាង Karaarslan បានប្រាប់ Brand ថា វីដេអូសិចដែលមានបំណងភ្ជាប់ជាមួយខ្ញុំ ប៉ុន្តែវាមិនមានអ្វីពាក់ព័ន្ធជាមួយខ្ញុំ ហើយគុណភាពនៃរូបភាព គឺអាក្រក់ខ្លាំងណាស់។ ខ្ញុំមិនមែនជាមនុស្សក្នុងវីដេអូនោះទេ ហើយការពិតដែលខ្ញុំកំពុងប្រឈមមុខនឹងការបែបនេះ គឺការចោទប្រកាន់ធ្ងន់ធ្ងរ ហើយក៏ជាការវាយប្រហារទៅលើកិត្តិយសរបស់ស្ត្រីដែរ។

កាសែត The Sun បានរាយការណ៍ឲ្យដឹងថា នាង Karaarslan អាយុ ២៤ឆ្នាំ ត្រូវបានសហព័ន្ធបាល់ទាត់ទួរគី (TFF) ពិន័យពេញមួយជីវិត បន្ទាប់ពីនាងត្រូវបានគេរាយការណ៍ថា បានរួមភេទជាមួយលោក Erdermir អាយុ ៦១ឆ្នាំ ក្នុងវីដេអូមួយ ។

TFF ក៏បានដាក់ទណ្ឌកម្មដូចគ្នាទៅលើលោក Erdermir អតីតមន្ត្រី FIFA ផងដែរ។ មេធាវីរបស់នាង Karaarslan បានអះអាងថា រូបភាពក្នុងវីដេអូ គឺមិនច្បាស់លាស់ មានការកែសម្រួល និងបង្កើតដោយចេតនាអាក្រក់។

សេចក្តីថ្លែងការណ៍ដែលបានផ្សព្វផ្សាយតាមអ៊ីនធើណេតបាននិយាយថា វីដេអូមានការកាត់តមួយត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមិនមែនជាដើម ហើយត្រូវបានបង្កើតឡើងទាំងស្រុងតាមរយៈ បញ្ញាសិប្បនិម្មិតពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នរណាម្នាក់ ហើយមិនមានទំនាក់ទំនងជាមួយអតិថិជនតាមមធ្យោបាយណាមួយឡើយ៕

Most Popular

To Top