ព័ត៌មានអន្តរជាតិ

សារព័ត៌មានរបស់អាល្លឺម៉ង់ ៖ អ៊ុយក្រែន​អះអាង​ថា ខ្លួន​អាច​ផលិតអាវុធ​នុយក្លេអ៊ែរ​ តែក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ

RT News

បរទេស៖ សារព័ត៌មាន Bild របស់អាល្លឺម៉ង់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ថា ទីក្រុងគៀវ មានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ “ក្នុងរយៈពេលពីរបីសប្តាហ៍” បាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍នេះកើតឡើងបន្ទាប់ពីលោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងពីលទ្ធភាពបែបនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Brussels នៅថ្ងៃតែមួយនោះ។ មេដឹកនាំ​អ៊ុយក្រែន​បាន​អះអាង​ថា ប្រទេស​របស់​លោក​ត្រូវ​ការ​អាវុធ​នុយក្លេអ៊ែរ ឬ​ ចូលជាសមាជិក​របស់​អង្គការណាតូ។

បច្ចុប្បន្ន លោក Zelensky កំពុងផ្សព្វផ្សាយ ‘ផែនការជ័យជំនះ’ របស់លោកទៅកាន់អ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែន ដែលលោកបានអះអាងថា អាចបញ្ចប់ជម្លោះជាមួយរុស្ស៊ី។

ឥឡូវនេះ សារព័ត៌មាន Bild របស់អាល្លឺម៉ង់ បានលាតត្រដាងថា មន្ត្រីអ៊ុយក្រែនម្នាក់ដែលពាក់ព័ន្ធនឹងការទទួលបានសព្វាវុធបានអះអាង កាលពី”ប៉ុន្មានខែមុន” ថា ទីក្រុងគៀវ មានឆន្ទៈក្នុងការផលិតអាវុធនុយក្លេអ៊ែរ។

មន្ត្រីដែលមិនបញ្ចេញឈ្មោះបាននិយាយថា “យើងមានសម្ភារៈ យើងមានចំណេះដឹង។ ប្រសិនបើការបទបញ្ជាដែលត្រូវបានផ្តល់ឱ្យ នោះយើងនឹងត្រូវការតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដើម្បីទទួលបានគ្រាប់បែកដំបូង” នេះបើយោងតាមកាសែតអាល្លឺម៉ង់។ មន្រ្តីរូបនោះបាន​បន្ថែម​ថា លោក​ខាង​លិច​គួរ​តែ​ «គិត​បានតិច​ជាង​អំពី​ខ្សែ​ក្រហម​របស់​រុស្ស៊ី និង​ច្រើន​ទៀត​អំពី​ប្រទេស​យើង»។

ទោះបីជាយ៉ាងណាក៏ដោយ ទីប្រឹក្សារបស់ Zelensky គឺលោក Dmitry Litvin បានបដិសេធរបាយការណ៍របស់ Bild ដោយប្រាប់សារព័ត៌មានអ៊ុយក្រែន Strana កាលពីថ្ងៃព្រហស្បតិ៍ថា វា “មិនសមហេតុសមផល” ហើយបាន​លើកឡើងថា កាសែតអាឡឺម៉ង់ “អាចច្រឡំជាមួយនឹងការឃោសនារបស់រុស្ស៊ី” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top