ព័ត៌មានអន្តរជាតិ

ការនាំចេញ កាកសំណល់ប្លាស្ទីក របស់សហភាព អឺរ៉ុបទៅម៉ាឡេស៊ី មានការកើនឡើងខ្លាំង

VN Express

ម៉ាឡេស៊ី ៖ ប្រទេសម៉ាឡេស៊ី គឺជាកន្លែងចាក់សំរាមធំជាងគេទី២ របស់ពិភពលោក សម្រាប់កាកសំណល់ប្លាស្ទិក ពីសហភាពអឺរ៉ុប (EU) ដែលធ្វើឲ្យខូចដល់ការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលរបស់ខ្លួន ក្នុងការរារាំងប្រទេស អាស៊ីអាគ្នេយ៍នេះពីការក្លាយជាគោលដៅ សម្រាប់កាកសំណល់ប្លាស្ទិក ពីជុំវិញពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ទិន្នន័យពីការិយាល័យស្ថិតិ នៃសហភាពអឺរ៉ុប (Eurostat) បានបង្ហាញថា បរិមាណសំណល់ប្លាស្ទិកពីបន្ទះ នេះទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុនបានកើនឡើង ៣៥ ភាគរយបើធៀបនឹងឆ្នាំ២០២២ ។ សហភាពអឺរ៉ុបបាននាំចេញក្រដាស ប្លាស្ទិក និងកញ្ចក់ចំនួន ៨.៥ភាគរយលានតោនទៅកាន់ប្រទេសផ្សេងទៀតនៅឆ្នាំ ២០២៣ កើនឡើង ៣៤ភាគរយ ធៀបនឹងឆ្នាំមុន ក្នុងនោះជាងមួយភាគប្រាំ នៃគោលដៅសម្រាប់ការបោះចោល នៅប្រទេសម៉ាឡេស៊ី ។

យោងតាមទិន្នន័យរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា សម្រាប់ការនាំចេញប្លាស្ទិកអាចកែច្នៃឡើងវិញបាន ប្រទេសទួរគី គឺជាគោលដៅធំបំផុត (២២ភាគរយ) បន្ទាប់មកគឺម៉ាឡេស៊ី (២១ភាគរយ) និងឥណ្ឌូនេស៊ី (១៩ភាគរយ) ។ បរិមាណនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ីមានចំនួន ២៨៣,០០០ តោនក្នុងឆ្នាំ ២០២៣ ពោលគឺកើនឡើង ៩៩,០០០ តោនធៀបនឹងឆ្នាំមុន។

នៅខែវិច្ឆិកា ឆ្នាំ២០២៣ សហភាពអឺរ៉ុបបានសន្យា ហាមឃាត់ការ នាំចេញកាកសំណល់ ប្លាស្ទិកទៅកាន់ប្រទេស ក្រៅអង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៦ ។ OECD ភាគច្រើនរួមមានប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ និងប្រទេសអភិវឌ្ឍន៍ ហើយម៉ាឡេស៊ីមិនមែនជាសមាជិក នៃអង្គការនេះទេ។

របាយការណ៍មួយដោយក្រុមឃ្លាំមើល ពាណិជ្ជកម្មកាកសំណល់ប្លាស្ទិក Basel Action Network (BAN) បានរិះគន់សហភាពអឺរ៉ុប ចំពោះការបន្តកើនឡើង នៃការនាំចេញ កាកសំណល់ប្លាស្ទិកទៅកាន់ប្រទេសក្រីក្រ ឈានដល់ ៧៨,០០០ តោនក្នុងខែមិថុនា ឆ្នាំ២០២៤ ធៀបនឹង៥៨,០០០ តោន នៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ វាក៏បានអំពាវនាវ ដល់ប្រទេសសម្ព័ន្ធមហិច្ឆតាខ្ពស់ (HAC) ឱ្យបញ្ឈប់ជាបន្ទាន់ នូវការនាំចេញកាកសំណល់ប្លាស្ទិករបស់ពួកគេទៅកាន់ប្រទេសមិនមែន OECD ម៉ិកស៊ិក និងទួរគី។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ម៉ាឡេស៊ី លោក Nik Nazmi បានប្រកាសកាលពីខែមិថុនាថា រដ្ឋាភិបាលមិនចង់ឲ្យប្រទេសនេះ ក្លាយជាធុងសម្រាម របស់ពិភពលោក ប្រឈមមុខនឹងរបាយការណ៍អំពី ការរីកដុះដាលនៃពាណិជ្ជកម្មលើវត្ថុសំណល់ ដែលនាំចូលស្របច្បាប់ពីលោកខាងលិច រួមជាមួយនឹងការនាំចូលខុសច្បាប់ ដែលគ្រប់គ្រងដោយក្រុមជន អន្ធពាលបរទេស ៕

Most Popular

To Top