ព័ត៌មានអន្តរជាតិ

មិត្តស្រីរបស់លោក Ronaldo នាង Georgina Rodriguez សម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ៤ ថ្ងៃនៅអារ៉ាប៊ីសាអូឌីត ដោយសារជំងឺរលាកសួត

VN Express

អារ៉ាប៊ីសាអូឌីត៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែល នាង Georgina Rodriguez ដែលជាមិត្តស្រីរបស់កីឡាករបាល់ទាត់ឆ្នើម កីឡាករ Cristiano Ronaldo បានលាតត្រដាងថា នាងបានសម្រាកនៅមន្ទីរពេទ្យរយៈពេល ៤ ថ្ងៃដោយសារជំងឺរលាកសួតនៅប្រទេសអារ៉ាប៊ីសាអូឌីត ។

យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថា នាង Rodriguez បានចែករម្លែករូបថតនៅលើ Instagram ដោយបង្ហាញរូបភាពជាមួយភួងនៃផ្កាកុលាបដែលផ្ញើដោយ Cristiano Jr. កូនប្រុសច្បងរបស់ Ronaldo ។ រូបថតនោះក៏បានបង្ហាញឲ្យឃើញថា Rodriguez នៅតែភ្ជាប់ជាមួយដំណក់ទឹក IV ដែលបង្ហាញពីបញ្ហាប្រឈមសុខភាពថ្មីៗរបស់នាង។

នាងបានសរសេរដោយបង្ហាញពីភាពធូរស្រាលរបស់នាងនៅពេលត្រលប់មកជាមួយគ្រួសាររបស់នាងវិញថា ទីបំផុតបានត្រឡប់មកផ្ទះវិញហើយ! ខ្ញុំបានចំណាយពេល ៤ ថ្ងៃនៅមន្ទីរពេទ្យដោយមានជំងឺរលាកសួត ពេលនេះខ្ញុំធូរស្បើយហើយ ប៉ុន្តែនៅតែសម្រាកនៅផ្ទះជាមួយគ្រួសាររបស់ខ្ញុំ។

នាង Rodriguez ក៏បានសម្តែងការដឹងគុណចំពោះបុគ្គលិកពេទ្យនៅមន្ទីរពេទ្យសុខភាពអាល្លឺម៉ង់ អារ៉ាប៊ីសាអូឌីត ចំពោះការថែទាំ និងការយកចិត្តទុកដាក់របស់ពួកគេ។ នាងបានបន្តថា ពួកគេបានមើលថែខ្ញុំយ៉ាងអស្ចារ្យ ហើយខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះរឿងនោះ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្នាក់នៅដ៏អស្ចារ្យបែបនេះ។

នាង Rodriguez អាយុ ៣០ឆ្នាំកើតនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ នៅអាយុ ១៨ឆ្នាំ នាងបានផ្លាស់ទៅរស់នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ ជាកន្លែងដែលនាងធ្វើការលក់រាយនៅពេលថ្ងៃ និងនៅបារមួយនៅចុងសប្តាហ៍។ ក្រោយមកនាងបានទទួលតំណែងនៅហាង Gucci ជាកន្លែងដែលនាងបានជួបកីឡាករ Ronaldo ដំបូងដែលឥឡូវមានអាយុ ៣៩ឆ្នាំ។

អ្នកទាំង ២នាក់ បានចាប់ផ្តើមទាក់ទងគ្នាមិនយូរប៉ុន្មាន ហើយបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងជាមួយគ្នាក្នុងឆ្នាំ២០១៧ ។នាង Rodriguez គឺជាម្តាយរបស់កូន ២នាក់ ក្នុងចំណោមកូនទាំង៥របស់កីឡាករ Ronaldo ៕

Most Popular

To Top