ព័ត៌មានអន្តរជាតិ

ពិធីករវិទ្យុដ៏មានប្រជាប្រិយ លោក Rob Dempsey បានទទួលមរណភាព មួយសប្តាហ៍បន្ទាប់ពីការប្រកាសដ៏រន្ធត់ ធ្វើឲ្យអ្នកស្តាប់ស្រក់ទឹកភ្នែក

New Yourk Post

អាមេរិក៖ ពិធីករកម្មវិធីវិទ្យុ Christian លោក Rob Dempsey បានទទួលមរណភាពក្នុងអាយុ ៥៧ឆ្នាំ ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីបានប្រាប់អ្នកស្តាប់របស់លោកថា លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកប្លោកនោមដំណាក់កាលទី៣ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail ។

លោក Dempsey ជាអ្នកគ្រប់គ្រងស្ថានីយ៍វិទ្យុ និងជាអ្នករៀបចំកម្មវិធី Rob and Lizz ប្រចាំថ្ងៃក្នុងកម្មវិធី Morning Show ដែលចាក់ផ្សាយពី Greenville រដ្ឋ South Carolina ។ លោកបានធ្វើការនៅស្ថានីយ៍នេះអស់រយៈពេល ២៤ឆ្នាំ។

លោក Dempsey ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការវះកាត់សង្គ្រោះបន្ទាន់ នៅពេលលោកបានចូលទៅក្នុងគាំងបេះដូង ហើយបានស្លាប់កាលពីថ្ងៃពុធ ដោយសារផលវិបាកទាក់ទងនឹងជំងឺមហារីកប្លោកនោមដំណាក់កាលទី៣ ។

ភរិយារបស់ លោក Dempsey លោកស្រី Amy បានប្រកាសថា គាត់បានឆ្លងពីកំណកឈាមនៅក្នុងសួតដែលចូលទៅក្នុងបេះដូងរបស់គាត់។ សុខភាពរបស់លោក Dempsey ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យលោកស្រកទម្ងន់ ១៤០ផោន។

កាលខែកញ្ញា លោកបានកត់សម្គាល់ឃើញសញ្ញាមិនធម្មតាថា មានអ្វីមួយមិនត្រឹមត្រូវ មុនពេលលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យ។ ថ្វីត្បិតតែមានការវិនិច្ឆ័យយ៉ាងក្រៀមក្រំក៏ដោយ លោក Dempsey ធ្លាប់បានបង្ហោះសារមួយ ដែលលោកបាននិយាយថា លោកមានសុទិដ្ឋិនិយមចំពោះអនាគត៕

Most Popular

To Top