ព័ត៌មានអន្តរជាតិ

លោក Musk សង្ឃឹមថានឹងកាត់បន្ថយបំណុលរបស់អាមេរិកយ៉ាងហោចណាស់ ២ពាន់ពាន់លានដុល្លារ

RT News

អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានបង្ហាញខ្លួននៅការជួបជុំរបស់លោក Donald Trump នៅ Madison Square Garden ដោយសន្យាថានឹងជួយសង្គ្រោះអ្នកជាប់ពន្ធអាមេរិក រាប់ពាន់លានដុល្លារក្រោមការគ្រប់គ្រងជាលើកទី២ របស់អតីតមេដឹកនាំអាមេរិកយោងតាមការចេញផ្សាយពីគេហទំព័រ RT។

ទោះបីជាធ្លាប់បានប្រកាសពីអព្យាក្រឹតភាពនយោបាយរបស់លោកក៏ដោយ ក៏លោក Musk បានងាកទៅរកលោក Trump ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយគាំទ្រលោក Trump ជាសាធារណៈ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើកដំបូង ក្រោយពីរឿងនេះលោក Trump បានសន្យាថា ប្រសិនបើលោកឈ្នះការបោះឆ្នោតខែវិច្ឆិកាលោកនឹងបង្កើតគណៈកម្មការសម្របសម្រួលរបស់រដ្ឋាភិបាលដែលដឹកនាំដោយសហគ្រិនមហាសេដ្ឋី។

នៅពេលលោកដើរលើឆាកក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យ លោក Musk ត្រូវបានគេសួរថា តើអ្នកគិតថាយើងអាចកាត់បន្ថយថវិកាដែលខ្ជះខ្ជាយ ៦.៥ ពាន់ពាន់លានដុល្លាររបស់ Harris-Biden បានប៉ុន្មាន?។ លោក Musk បានឆ្លើយតបដោយស្រែកហ៊ោហ៊ោកញ្ជ្រៀវពីហ្វូងមនុស្សថា ខ្ញុំគិតថាយើងអាចធ្វើបានយ៉ាងហោចណាស់ ២ពាន់ពាន់លានដុល្លារ ។ នៅចុងបញ្ចប់ រាល់ការចំណាយរបស់រដ្ឋាភិបាល គឺការបង់ពន្ធ មិនថា វាជាការយកពន្ធផ្ទាល់ ឬការចំណាយរបស់រដ្ឋាភិបាលទេ វានាំឲ្យមានអតិផរណា ឬក្លាយជាការយកពន្ធផ្ទាល់។

លោកបាននិយាយថា នៅពេលអតីតប្រធានាធិបតីអាមេរិកបានស្នើបង្កើត DOGE វានឹងជាកម្លាំងឯករាជ្យមួយបានបំពេញភារកិច្ចក្នុងការធ្វើសវនកម្មហិរញ្ញវត្ថុ និងការអនុវត្តពេញលេញនៃរដ្ឋាភិបាលសហព័ន្ធទាំងមូល និងធ្វើអនុសាសន៍សម្រាប់កំណែទម្រង់ធ្ងន់ធ្ងរដែលយើងត្រូវការ ។

ទាំងលោក Trump និងលោក Musk មិនបានបញ្ជាក់ពីរបៀបដំណើរការ ឬគោលនយោបាយជាក់លាក់ណាមួយដែលវានឹងលុបបំបាត់ ឬអនុវត្តនោះទេ។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានបន្លឺសំឡេងរោទិ៍ម្តងហើយម្តងទៀតអំពីបំណុលរបស់អាមេរិក ដោយបានព្រមានកាលពីសប្តាហ៍មុនថា ប្រទេសនេះកំពុងឈានទៅរកការក្ស័យធន ហើយនឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនទប់ស្កាត់ការចំណាយរបស់ខ្លួន៕

Most Popular

To Top