ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone Foxconn ចាប់ដៃគូជាមួយ Nvidia បង្កើតរោងចក្រដែលដំណើរការដោយ AI

South China Morning Post

តៃវ៉ាន់៖ក្រុមហ៊ុនផលិត ទូរស័ព្ទ iPhone Foxconn Technology សហការជាមួយ Nvidia កំពុងប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលភ្លោះដើម្បីធ្វើបដិវត្តន៍ការផលិត និងការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ សកម្មភាពទំាងនេះជាគំនិតផ្តួចផ្តើមដែលប្រើប្រាស់ Omniverse របស់ Nvidia ដើម្បីសម្រួលប្រតិបត្តិការរោងចក្រសកល បង្កើនភាពធន់ និងធានាគុណភាពជាប់លាប់ យោងតាមការចេញផ្សាយពីគេហទំព័រ Scmp ។

យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Foxconn បានប្រកាសពីការសហការជាមួយ Nvidia ដើម្បីបង្កើតកូនភ្លោះឌីជីថលក្នុងគោលបំណងផ្លាស់ប្តូរដំណើរការផលិត និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។ ភាពជាដៃគូនេះត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ការដាក់ពង្រាយជាសកលនៃគ្រឿងបរិក្ខារទំនើបៗ និងបង្កើនភាពធន់នៃក្រុមហ៊ុន ដោយបើកឱកាសថ្មីសម្រាប់ការច្នៃប្រឌិតនៅក្នុងដែនទាំងនេះ។

ការសហការនេះត្រូវបានបង្ហាញជាលើកដំបូងក្នុងអំឡុងពេល Hon Hai Tech Day 2023 ដែល Foxconn បង្ហាញការប្រើប្រាស់វេទិកា Omniverse របស់ Nvidia ដើម្បីបង្កើតឌីជីថលភ្លោះ 3D សម្រាប់ក្លែងធ្វើខ្សែ​ សង្វាក់ផលិតកម្មដោយស្វ័យប្រវត្តិនៅរោងចក្រ Hsinchu របស់ខ្លួននៅតៃវ៉ាន់។ ផែនការកំពុងដំណើរការដើម្បីពង្រីកកម្មវិធី Omniverse ទៅកាន់រោងចក្រ Foxconn ផ្សេងទៀតនៅទូទាំងពិភពលោក៕

Most Popular

To Top