ព័ត៌មានអន្តរជាតិ

បុរសជនជាតិជប៉ុនម្នាក់ស្លាប់ បន្ទាប់ពីមិត្តស្រីចាក់សោលោក ឲ្យនៅរានហាលទំាងខ្លួនអាក្រាតកាយយូរពេក

VN Express

ជប៉ុន៖ ប៉ូលិសបាននិយាយនៅថ្ងៃសុក្រនេះថា ស្ត្រីជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួនពីបទចាក់សោមិត្តប្រុសទំាងខ្លួបអាក្រាតការរបស់នាង នៅលើរានហាលមុនផ្ទះរបស់ពួកគេទាំងយប់ បណ្តាលឲ្យមិត្តប្រុសស្លាប់ ដោយសារត្រជាក់ពេក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ប៉ូលីសនៅតំបន់ Nagasaki ភាគខាងត្បូងប្រទេសជប៉ុនបានប្រាប់ AFP ថា ស្រ្តីអាយុ ៥៤ ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទរំលោភបំពាន និងការបង្ខាំងមនុស្សស្លាប់។

មន្ត្រីតំបន់ Masafumi Tanigawa បាននិយាយថា កាលខែកុម្ភៈ ឆ្នាំ ២០២២ ស្ត្រីនេះបានបញ្ជាឲ្យជនរងគ្រោះចេញទៅក្រៅនៅលើយ៉រ ខណៈពេលដែលលោកអាក្រាតកាយ ហើយបង្ខាំងលោកនៅទីនោះ

លោក Tanigawa បានបន្តថា នៅថ្ងៃបន្ទាប់ ប៉ូលីសបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ បន្ទាប់ពីមានការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ ហើយបុរសអាយុ ៤៩ ឆ្នាំត្រូវបានគេរកឃើញថា ជិតស្លាប់ក្នុងបន្ទប់មួយ លោក Tanigawa បាននិយាយបន្ថែមថា គាត់ក្រោយមកបានស្លាប់ដោយសារការថយចុះកម្តៅ។

សារព័ត៌មាន Mainichi Daily បានរាយការណ៍ថា សីតុណ្ហភាពនៅយប់នោះបានធ្លាក់ចុះដល់កម្រិតទាប ៣.៧ អង្សាសេ ។ ស្ត្រីរូបនេះបានវាយដៃគូរបស់នាង ដែលត្រូវជាប្តីរួមរបស់នាង ដោយកាំបិតបណ្តាលឲ្យរបួសច្រមុះ ត្រូវចំណាយពេល២សប្តាហ៍ដើម្បីព្យាបាល ។

លោក Tanigawa បានដកស្រង់សម្ដីរបស់នាងថា ស្ត្រីរូបនេះបដិសេធការចោទប្រកាន់នេះ ដោយប្រាប់ប៉ូលិសថា “ខ្ញុំមិនបានធ្វើអ្វីសោះ។ ប៉ូលិសមិនបានបញ្ជាក់ថាហេតុអ្វីបានជាត្រូវចំណាយពេលយូរដើម្បីចោទប្រកាន់នាងជាផ្លូវការ៕

Most Popular

To Top