ព័ត៌មានអន្តរជាតិ

អតីតអ្នកប្រដាល់ បានក្លាយជាវីរបុរស នៃមនុស្សជាតិ បន្ទាប់ពីរូបលោកហ៊ាន ចូលចាប់អ្នកការគំរាមកំហែង គ្រាប់បែកនៅព្រលានយន្តហោះ

VN Express

កាហ្សាក់ស្ថាន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកប្រដាល់ចូល និវត្តន៍លោក Musa Abdraim ត្រូវបានផ្តល់កិត្តិយសជា “វីរៈបុរសនៃមនុស្សជាតិ” ដោយក្រុមប្រឹក្សា ប្រដាល់ពិភពលោក (WBC) បន្ទាប់ពីលោកហ៊ានប្តូរខ្លួន ជាចំណាប់ខ្មាំងជំនួស មនុស្សស្រី ហើយនៅពេលជនល្មើលភ្លេចខ្លួន លោកបានលូកដៃ ចាប់អាវុធ និងបង្ក្រាបជនសង្ស័យគម្រាម បំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន ក្នុងប្រទេសកាហ្សាក់ស្ថាន

WBC បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ទង្វើដ៏គួរឲ្យភ្ញាក់ផ្អើលនៃភាពក្លាហាន លោក Mussa Abraimov អតីតអ្នកប្រដាល់អាយុ ៥២ ឆ្នាំបានហ៊ានដកហូតអាវុធដោយដៃម្ខាងនៅអាកាសយានដ្ឋាន Almaty កាលពីថ្ងៃទី ៧ ខែមីនា។ លោក Abdraim បានធ្វើអន្តរាគមន៍ នៅពេលបុរសអាយុ ៦៧ ឆ្នាំម្នាក់បានគម្រាមបំផ្ទុះគ្រាប់បែក ខណៈ កំពុងកាន់បុគ្គលិកអាកាសយានដ្ឋានអាយុ ២១ ឆ្នាំជាចំណាប់ខ្មាំង ដោយចាប់សក់របស់នាង និងកាន់កាំបិត។

ដោយមិនស្ទាក់ស្ទើរ អតីតអ្នកប្រដាល់អាជីពបានបញ្ចុះបញ្ចូលអ្នកវាយប្រហារឲ្យដោះលែងស្ត្រីនោះ ហើយយកលោកធ្វើជាចំណាប់ខ្មាំងជំនួសវិញ។ ក្នុងសកម្មភាពដ៏រហ័សមួយ ដែលថតបានតាមរូបភាពសន្តិសុខ និងចែកចាយយ៉ាងទូលំទូលាយលើបណ្តាញសង្គម លោក Abdraim បានដកអាវុធ និងបង្ក្រាបជនសង្ស័យ។

WBC បានផ្តល់រង្វាន់ដល់លោក នូវមេដាយ “វីរៈបុរស នៃមនុស្សជាតិ” ។ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងដំបូង ដើម្បីផ្តល់កិត្តិយសដល់អ្នក ដែលបានប្រឈមមុខ នឹងការរាតត្បាតនៃជំងឺ Covid-19 ត្រូវបានពង្រីក ដើម្បីទទួលស្គាល់នូវសកម្មភាពវីរភាពផ្សេងៗទៀត។

លោក Abdraim ជាឪពុក ដែលមានកូន ៥ នាក់បានរៀបរាប់ពីហេតុការណ៍នេះទៅកាន់ Hindustan Times ដោយនិយាយថា លោកបានលឺសំឡេងស្រែក នៅពេលឃើញសាច់ញាតិនៅព្រលានយន្តហោះ ។ ខ្ញុំមិនខ្លាចខ្លួនឯងទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថប់បារម្ភ៖ ចុះបើគាត់សម្លាប់ក្មេងស្រីនោះ? ខ្ញុំគិតថា ‘ចុះបើវាជាកូនស្រីខ្ញុំ?’ វាជាកាតព្វកិច្ចរបស់ខ្ញុំ ក្នុងនាមជាបុរស៕

Most Popular

To Top