មីយ៉ាន់ម៉ា ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានចាប់ខ្លួនគ្រូហោរា TikTok បង្កឲ្យមានភាព រីករាលដាល និងភាពភ័យស្លន់ស្លោ របស់ប្រជាពលរដ្ឋ ដោយការទស្សន៍ទាយការ រញ្ជួយដីដ៏ខ្លាំងក្លាមួយ ទៀត បន្ទាប់ពីមានការរញ្ជួយ កាលពីខែមុនបានកើតឡើង យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
លោក John Moe The ជាគ្រូហោរា TikTok ដែលមានអ្នកតាមដាន TikTok របស់លោកជាង ៣០០,000 នាក់ បានព្យាករណ៍នៅថ្ងៃទី ៩ ខែមេសាថា ការរញ្ជួយដីខ្លាំង នឹងវាយប្រហារគ្រប់ទីក្រុង នៅប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេល១២ ថ្ងៃ។ ចំណងជើង នៅលើវីដេអូរបស់គាត់បាននិយាយថា មនុស្សមិនគួរស្នាក់នៅ ក្នុងអគារខ្ពស់ៗក្នុងពេលថ្ងៃទេ ហើយយក របស់សំខាន់ៗជាមួយអ្នក ហើយរត់ចេញពីអគារ កំឡុងពេលរញ្ជួយដី។
យោងតាមអង្គការសហប្រជាជាតិ បាននិយាយថា គ្រោះរញ្ជួយដីកាលពីខែមុន នៅខ្សែក្រវាត់កណ្តាល របស់ប្រទេសមីយ៉ាន់ម៉ាបាន សម្លាប់មនុស្សជាង ៣,៧០០ នាក់ និងមនុស្ស ៦០,000 រស់នៅក្នុងជំរុំតង់។ មនុស្សជាច្រើនមានការភ័យ ខ្លាចក្នុងការត្រឡប់ទៅផ្ទះវិញ ខណៈការរញ្ជួយដីនៅតែបន្ត។
នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញផ្សាយលើប្រព័ន្ធផ្សព្វផ្សាយ រដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ថា លោក John Moe The អាយុ ២១ ឆ្នាំត្រូវបានចាប់ខ្លួនក្នុង ការវាយឆ្មក់មួយព្រឹក លើផ្ទះរបស់លោក នៅកណ្តាលទីក្រុង Monywa កាលពីថ្ងៃអង្គារ ។
សេចក្តីថ្លែងការណ៍ បាននិយាយថា យើងទទួលបានព័ត៌មានអំពីព័ត៌មានក្លែងក្លាយ ដែលត្រូវបានផ្សព្វផ្សាយតាមរយៈគណនី TikTok ដែលការរញ្ជួយដីធ្ងន់ធ្ងរ នឹងវាយប្រហារ ។ នឹងចាត់វិធានការយ៉ាង មានប្រសិទ្ធភាព ចំពោះលោកតាមច្បាប់ ដូចគ្នានេះ យើងក៏នឹងចាត់វិធានការ ប្រកបដោយប្រសិទ្ធភាពចំពោះអ្នកដែលសរសេរ និងផ្សព្វផ្សាយ ឬចែករម្លែកព័ត៌មានក្លែងក្លាយ។
លោក Nan Nan រស់នៅទីក្រុង Yangon បានប្រាប់ AFP ថា នាងមិនជឿការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ ប៉ុន្តែអ្នកជិតខាងជាច្រើនមាន ។ បុរសវ័យ ៣៥ ឆ្នាំរូបនេះ បាននិយាយថា អ្នកជិតខាងខ្ញុំភាគច្រើន មិនហ៊ានស្នាក់នៅ ក្នុង ផ្ទះល្វែងរបស់ខ្លួន ហើយរស់នៅ តាមផ្លូវនៅថ្ងៃនោះ។ មិត្តរបស់ខ្ញុំថែមទាំងជួលផ្ទះ តូចមួយនៅខាងក្រៅទីក្រុង យ៉ាំងហ្គោនក្នុងការរៀបចំ ។
ការព្យាករណ៍របស់លោក រួមមានគ្រោះមហន្តរាយ អាកាសធាតុផ្សេងទៀត ការដោះលែងមេដឹក នាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានទម្លាក់នៅរដ្ឋប្រហារឆ្នាំ ២០២១ របស់ប្រទេស និងការវាយប្រហារ តាមអាកាស របស់អាមេរិក លើទឹកដីមីយ៉ាន់ម៉ា៕
