ឥណ្ឌូនេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតអ្នកបង្កើតមាតិកាវីដេអូ OnlyFans នាង Bonnie Blue ត្រូវបានឃុំខ្លួននៅបាលី បន្ទាប់ពីប៉ូលីសឥណ្ឌូនេស៊ីបានចោទប្រកាន់នាងពីបទថតវីដេអូអាសអាភាសខុសច្បាប់ ខណៈពេលកំពុងធ្វើដំណើរជុំវិញកោះជាមួយក្រុមអ្នកទេសចរ។
នេះបើយោងតាមការចុះផ្សាយរបស់ News.com.au បានឲ្យដឹងថា នាង Blue អាយុ ២៦ ឆ្នាំ មានឈ្មោះស្របច្បាប់ថា Tia Billinger ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលវាយឆ្មក់របស់ប៉ូលីសលើស្ទូឌីយោជួលមួយកន្លែងនៅ Badung កាលពីសប្តាហ៍មុន បន្ទាប់ពីមានពាក្យបណ្តឹងជាសាធារណៈជាបន្តបន្ទាប់អំពីសកម្មភាពថតរបស់នាងក្នុងអំឡុងពេល សប្តាហ៍សិស្សសាលា” ជាថ្ងៃឈប់សម្រាកក្រោយបញ្ចប់ការសិក្សាដ៏ពេញនិយមសម្រាប់យុវជនអូស្ត្រាលី ។
ប៉ូលីសបាននិយាយថា នាង Blue ត្រូវបានចោទប្រកាន់ថា បានជួលឡានក្រុងមួយគ្រឿងដើម្បីធ្វើដំណើរជុំវិញកោះបាលីជាមួយបុរសជាង ១០ នាក់ ដើម្បីថតវីដេអូអាសអាភាស។ យ៉ាងហោចណាស់មានអ្នកទេសចរ ១៧ នាក់ ដែលមានអាយុចន្លោះពី ១៩ ដល់ ៤០ ឆ្នាំ និងភាគច្រើនមកពីចក្រភពអង់គ្លេស និងអូស្ត្រាលី ត្រូវបានសួរចម្លើយក្នុងប្រតិបត្តិការនេះ។
ជនជាតិអូស្ត្រាលីចំនួន ១៤ នាក់ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ ខណៈបុរសអូស្ត្រាលីម្នាក់ និងជនជាតិអង់គ្លេស២នាក់ត្រូវបានឃុំខ្លួនដំបូងសម្រាប់ការសួរចម្លើយបន្ថែម។ មន្ត្រីបាននិយាយថា ពួកគេបានរឹបអូសសម្លៀកបំពាក់ដែលមានលំនាំដូចសិស្សសាលា កាមេរ៉ា ជើងកាមេរ៉ា ស្រោមអនាម័យ ដ្រាយពន្លឺឌីជីថល ប្រេងរំអិល ខ្សែកពណ៌ផ្កាឈូក និងសន្លឹកថ្នាំវីយ៉ាក្រាពីស្ទូឌីយោ៕
