ចិន៖ នេះបើយោងតាមការចុះផ្សាយរបស់ប៉ូលីស បាននិយាយថា បុរសជនជាតិចិនម្នាក់នៅរស់កណ្តាលប្រទេសចិនត្រូវបានចាប់ខ្លួន បន្ទាប់ពីលួចចូលទៅក្នុងហាងលក់គ្រឿងអលង្ការនៅពេលយប់ ដោយលួចមាសមានទម្ងន់ជាង ១.៧ គីឡូក្រាម ហើយលាក់ទុកនៅពីក្រោយផ្នូរដូនតារបស់គ្រួសារគាត់ដើម្បីសងបំណុលល្បែងស៊ីសង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
យោងតាមរបាយការណ៍របស់សាខាស្រុក Huangpi នៃការិយាល័យសន្តិសុខសាធារណៈ Wuhan បានឲ្យដឹងថា ការលួចចូលហាងលក់គ្រឿងអលង្ការនេះត្រូវបានរាយការណ៍នៅម៉ោងប្រហែល ៩ ព្រឹក ថ្ងៃទី ១៣ ខែធ្នូ នៅស្រុក Huangpi ទីក្រុង Wuhan។
នេះបើយោងតាមការចុះផ្សាយរបស់ Sina បានប្រាប់ឲ្យដឹងថា ប៉ូលីសបានរកឃើញរន្ធធំមួយត្រូវបានទម្លុះជញ្ជាំងនៅជិតច្រកចូលសំខាន់របស់ហាងលក់គ្រឿងអលង្ការ ដោយមានប្រអប់តាំងបង្ហាញត្រូវបានរុះរើ។ ការត្រួតពិនិត្យបឋមបានបង្ហាញថា មាសប្រហែល ១,៧៨៣ ក្រាម មានតម្លៃជាង ១.៧ លានយ័ន (២៤០,០០០ ដុល្លារអាមេរិក) ត្រូវបានគេលួច ។
អ្នកស៊ើបអង្កេតបាននិយាយថា ឧបករណ៍បំបែកសៀគ្វីអគ្គិសនីរបស់ហាងត្រូវបានខូចខាតដោយចេតនា ដោយកាត់ផ្តាច់ថាមពល និងបិទកាមេរ៉ាសុវត្ថិភាព។ រន្ធមួយធំល្មមសម្រាប់មនុស្សម្នាក់វារចូលត្រូវបានទម្លុះតាមជញ្ជាំងភ្ជាប់ហាងលក់គ្រឿងអលង្ការទៅនឹងហាងជួសជុលទូរស័ព្ទដៃជិតខាង ។ ប៉ូលីសជឿថាជនសង្ស័យបានលួចចូលទៅក្នុងហាងលក់ទូរស័ព្ទជាមុនសិន មុនពេលចូលទៅក្នុងហាងលក់គ្រឿងអលង្ការតាមជញ្ជាំង៕
