បរទេស៖ មន្ត្រីអាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារនៅក្នុងប្រទេសវេណេស៊ុយអេឡា ខណៈដែលការផ្ទុះបានធ្វើឲ្យរង្គោះរង្គើរដ្ឋធានីការ៉ាកាស របស់វ៉េណេស៊ុយអេឡា បន្ទាប់ពីការគំរាមកំហែងជាច្រើនខែពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ថា រដ្ឋាភិបាលវេណេស៊ុយអេឡាបាននិយាយថា ការវាយប្រហារក៏បានកើតឡើងនៅក្នុងរដ្ឋ Miranda, Aragua និង La Guaira ដែលជំរុញឱ្យលោក ម៉ាឌូរ៉ូ ប្រកាសអាសន្នជាតិ និងចល័តកងកម្លាំងការពារជាតិ។
យោងតាមសាក្សី និងរូបភាពរបស់ Reuters បានឱ្យដឹងថា ការផ្ទុះ យន្តហោះ និងផ្សែងខ្មៅអាចមើលឃើញនៅទូទាំងទីក្រុងការ៉ាកាស ចាប់ពីម៉ោងប្រហែល ២ ព្រឹក (0600 GMT) រយៈពេលប្រហែល ៩០នាទី។
ប្រែសម្រួល: ណៃ តុលា
