ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការ លុយកលុយ វេណេស៊ុយអេឡា ដោយអាមេរិក សម្លាប់មនុស្សអស់៨០នាក់ បូករួមទាំងជនជាតិគុយបា ៣២នាក់ផង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ វេណេស៊ុយអេឡាម្នាក់ថា ចំនួនអ្នកស្លាប់ពីការវាយឆ្មក់របស់សហរដ្ឋអាមេរិកដើម្បីចាប់ពង្រត់ប្រធានាធិបតី Nicolas Maduro បានកើនឡើងដល់យ៉ាងហោចណាស់៨០នាក់ ដែលរួមមានទាំងទាហាន និងជនស៊ីវិលផង។

រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក Vladimir Padrino Lopez បានបញ្ជាក់ថា កងកម្លាំងអាមេរិកបានសម្លាប់ ផ្នែកធំ នៃក្រុមព័ត៌មានលម្អិតសន្តិសុខ របស់លោក Maduro នៅក្នុងប្រតិបត្តិការនេះ ដោយមិនបានបង្ហាញតួលេខឡើយ ។
មន្ត្រីវេណេស៊ុយអេឡា ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានវាយលុកតំបន់ជនស៊ីវិល ប៉ុន្តែមិនទាន់បានប្រកាស អំពីចំនួនអ្នកស្លាប់ជាក់ស្តែងជាផ្លូវការ នៅឡើយទេ។

ទន្ទឹមនឹងនេះផងដែរ ក្រុមមន្ត្រីគុយបានោះវិញបាននិយាយថា ពលរដ្ឋរបស់ខ្លួនចំនួន ៣២ នាក់ រួមទាំងបុគ្គលិកយោធា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។ ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានប្រកាសថា ថ្ងៃទី៥និងទី៦ខែមករាទៅ ជាថ្ងៃកាន់ទុក្ខជាផ្លូវការនៅទូទាំងប្រទេស។

គួរឲ្យដឹងដែរថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា គ្មានទាហានអាមេរិកណាម្នាក់បានបាត់បង់ជីវិតនោះទេ។ មន្ត្រីអាមេរិកពីរនាក់ ដែលមិនបញ្ចេញ ឈ្មោះបានប្រាប់កាសែត New York Times ថាទោះបីជាយ៉ាងណាក្តីទាហានមួយ ចំនួនរបស់អាមេរិកបានរង របួសក្នុងអំឡុង ពេលប្រតិបត្តិការដើម្បីចាប់ខ្លួនលោក Maduro និងភរិយារបស់គាត់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top