ព័ត៌មានអន្តរជាតិ

លោក ម៉ាឌូរ៉ូ​ សារភាពថា​ លោកមិនមានទោសនោះទេ​ នៅក្នុងតុលាការ សហរដ្ឋអាមេរិក

ញូវយ៉ក៖​ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស​ ម៉ាឌូរ៉ូ​ បានសារភាពថា មិនមានទោស​ ចំពោះការចោទប្រកាន់ទាំងអស់ របស់សហរដ្ឋអាមេរិក​ ក្នុងអំឡុងពេលបង្ហាញខ្លួន នៅតុលាការលើកដំបូង របស់លោកនៅទីក្រុងញូវយ៉ក។

លោក ម៉ាឌូរ៉ូ បានលេីកឡេីងថា “ខ្ញុំគ្មានទោស ខ្ញុំមិនមានទោសនោះទេ” ដោយបន្ថែមថាលោកត្រូវបាន “ចាប់ជំរិត” នៅផ្ទះរបស់លោកនៅទីក្រុងការ៉ាកាស ហើយថាលោកនៅតែជាប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបន្ទប់សវនាការ។

ភរិយារបស់លោក ម៉ាឌូរ៉ូ​ គឺលោកស្រី Cilia Flores បានឧ្យដឹងនៅតុលាការថា លោកគ្មានទោសទាំងស្រុង​ ចំពោះការចោទប្រកាន់ដែលសហរដ្ឋអាមេរិក​ បានចោទប្រកាន់ប្រឆាំងនឹងលោកនោះទេ។ សវនាការបន្ទាប់លើសំណុំរឿងប្រឆាំងនឹងលោក ម៉ាឌូរ៉ូ​ ត្រូវបានគ្រោងធ្វើនៅថ្ងៃទី២៧​ ខែមីនា។

ក្រុមបាតុករដែលប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការបានស្រែកពាក្យស្លោក និងកាន់បដាដែលមានពាក្យថា “ដោះលែងលោក ម៉ាឌូរ៉ូ​ គ្មានសង្គ្រាមលើប្រទេសវេណេស៊ុយអេឡា​ និងសហរដ្ឋអាមេរិកមិនព្រមប្រគល់ប្រទេសវេណេស៊ុយអេឡា”។

លោកស្រី Sydney Loving ដែលជាអ្នកតវ៉ាម្នាក់បានប្រាប់ស៊ីនហួថា “ការចោទប្រកាន់ទាំងនេះគឺហួសហេតុពេកហើយ​ យើងប្រឆាំងនឹងការជ្រៀតជ្រែកណា មួយដូចនោះលើប្រទេសអធិបតេយ្យ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top