ព័ត៌មានអន្តរជាតិ

ចៅក្រមបើកសំណុំរឿងរំលោភបំពានផ្លូវភេទឡើងវិញ ប្រឆាំងនឹងតារាចម្រៀងរ៉ុក លោក Marilyn Manson

LOS ANGELES៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ចៅក្រមម្នាក់នៅLOS ANGELES សហរដ្ឋអាមេរិក បានបើកសំណុំរឿងប្រឆាំងនឹងតារាចម្រៀងរ៉ុកដ៏ល្បី លោក Marilyn Manson ឡើងវិញ ក្រោមច្បាប់ថ្មីមួយ ដែលធ្វើឲ្យសំណុំរឿងរំលោភបំពានផ្លូវភេទចាស់ៗត្រូវបានស្តាប់ក្នុងតុលាការ។

បណ្តឹងនេះ ដែលបានដាក់កាលខែឧសភា ឆ្នាំ២០២១ ដោយអតីតជំនួយការតន្ត្រីកររូបនេះ ត្រូវបានបដិសេធកាលខែធ្នូ ព្រោះវាលើសពីរយៈពេលកំណត់ ជារយៈពេលអតិបរមាសម្រាប់ការចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ បន្ទាប់ពីព្រឹត្តិការណ៍ពាក់ព័ន្ធបានកើតឡើង។

ប៉ុន្តែដើមបណ្តឹង នាង Ashley Walters បានស្នើសុំឲ្យតុលាការពិចារណាឡើងវិញនូវសំណុំរឿងរបស់នាង នៅខែមករា នៅពេលច្បាប់ថ្មីមួយបានកំណត់ពេលវេលាពីរឆ្នាំសម្រាប់ការពិចារណាលើសំណុំរឿងរំលោភបំពានផ្លូវភេទដែលបានផុតកំណត់រួចហើយក្រោមច្បាប់។

ចៅក្រម Steve Cochran បាននិយាយក្នុងសវនាការមួយកាលពីថ្ងៃចន្ទថា បណ្តឹងនេះត្រូវបានទទួលយកដោយចៅក្រមតុលាការជាន់ខ្ពស់LOS ANGELESដដែល ដែលបានបដិសេធវាកាលពីខែមុន។ ខ្ញុំបានពិនិត្យមើលរឿងនេះយ៉ាងដិតដល់ ខ្ញុំគិតថាច្បាប់នេះធ្វើឲ្យការទាមទារនេះរស់ឡើងវិញ។

លោក Walters ចោទប្រកាន់ថា តារាចម្រៀងរ៉ុករូបនេះបានរំលោភបំពានផ្លូវភេទលើនាង នៅពេលដែលនាងធ្វើការឱ្យ Manson Records របស់គាត់រវាងឆ្នាំ២០១០-២០១១។

នាងក៏បានអះអាងថា លោក Manson ដែលមានឈ្មោះពិតថា Brian Hugh Warner បានអួតអំពីការរំលោភស្ត្រី ហើយថែមទាំងបានបង្ហាញវីដេអូមួយដែលគាត់កំពុងរំលោភក្មេងស្រីអនីតិជនម្នាក់ទៀតផង៕

Most Popular

To Top