អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Harper Seven Beckham ដែលជាកូនស្រីវ័យ ១៥ ឆ្នាំរបស់អតីតកីឡាបាល់ទាត់កំពូលនៃចក្រភពអង់គ្លស លោក David និងអ្នកនាង Victoria Beckham ត្រូវបានគេប្រទះឃើញបង្ហាញវត្តមានជាមួយសម្លៀកបំពាក់ទាន់សម័យ ចំពេលមានភាពតានតឹងក្នុងគ្រួសាររបស់នាង ។
កាលពីថ្ងៃអង្គារ នាង Harper បានទាក់ទាញចំណាប់អារម្មណ៍ ខណៈនាងបានចេញទៅក្រៅជាមួយក្រុមគ្រួសាររបស់នាងក្នុងឈុតពណ៌ខៀវសមុទ្រលម្អដោយអាវរោមសត្វ ខោខូវប៊យពណ៌ខ្មៅ និងស្បែកជើងបាឡេកែងខ្ពស់មានតម្លៃ ១,០៧៥ ដុល្លារអាមេរិក។ នាងបានតុបតែងខ្លួនជាមួយនឹងកាបូប Lambskin Quilted XL Jumbo Single Flap Chanel ពណ៌ខ្មៅមានតម្លៃលក់រាយ ៤,៣៤០ ដុល្លារអាមេរិក។
មួយថ្ងៃមុននេះ នាង Harper បានចូលរួមកម្មវិធី Paris Fashion Week ជាមួយឪពុកម្តាយ និងបងប្អូនប្រុសរបស់នាង ដោយស្លៀកអាវធំពណ៌ខ្មៅពីលើរ៉ូបសូត្រ រួមផ្សំជាមួយស្បែកជើងកែងខ្ពស់បែបទសវត្សរ៍ឆ្នាំ ១៩៩០។ ជម្រើសម៉ូដរបស់នាង ដែលភាគច្រើនស្របគ្នាក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ បានបង្កឲ្យមានការជជែកវែកញែកតាមអ៊ីនធើណេត ដោយអ្នករិះគន់មួយចំនួនបានអះអាងថា អ្នកនាង Victoria Beckham ស្លៀកពាក់កូនស្រីរបស់នាងក្នុងសម្លៀកបំពាក់ដែលមិនសមរម្យសម្រាប់អាយុរបស់នាង។
យោងតាមគេហទំព័រ Page Six បានឲ្យដឹងថា នាង Harper កំពុងតែលេចធ្លោឡើងជាអ្នកចូលចិត្តម៉ូដសម្លៀកបំពាក់។ នាងមានទំនោរចូលចិត្តរូបរាងបែបប៉ារីស បានសង្កត់ធ្ងន់លើភាពឆើតឆាយ និងភាពសាមញ្ញបំផុត ជាជាងស្ទីលសម្លៀកបំពាក់បែបធម្មតាៗ ដែលជារឿងធម្មតាក្នុងចំណោមយុវវ័យជាច្រើន។ សម្លៀកបំពាក់សំខាន់ៗរបស់នាងរួមមានរ៉ូបសូត្រ និងស្បែកជើងកែងខ្ពស់ ទោះបីជាពេលខ្លះនាងត្រូវបានគេឃើញស្លៀកអាវយឺត ខោខូវប៊យ អាវក្រៅ និងស្បែកជើងប៉ាតា នៅពេលចេញទៅក្រៅជាមួយឪពុករបស់នាងក៏ដោយ៕
