ព័ត៌មានអន្តរជាតិ

គូស្នេហ៍មួយគូជនជាតិ ឥណ្ឌូនេស៊ី ត្រូវវាយ ១៤០ រំពាត់ពី បទរួមភេទ មុនអាពាហ៍ពិពាហ៍ និងផឹកស្រានៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ប៉ូលីស Sharia បានវាយគូស្វាមីភរិយាមួយគូចំនួន ១៤០ រំពាត់នៅខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ពីបទរួមភេទមុន ឬមិនទាន់ អាពាហ៍ពិពាហ៍ និងផឹកស្រា ដែលទំនងជាការដាក់ទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរបំផុតមួយ ចាប់តាំងពីតំបន់អភិរក្ស និយមយ៉ាងខ្លាំងនេះបានអនុម័តច្បាប់អ៊ីស្លាម។

ទំនាក់ទំនងផ្លូវភេទរវាងគូស្នេហ៍ មិនទាន់រៀបការ ត្រូវបានហាមឃាត់ យ៉ាងតឹងរ៉ឹងនៅ Aceh ជាកន្លែងតែមួយគត់ក្នុងប្រទេស ឥណ្ឌូនេស៊ីដែលដាក់ចេញនូវច្បាប់ Sharia។

នេះបើយោងតាមអ្នកយកព័ត៌មាន AFP នៅកន្លែងកើតហេតុ ថា គូស្នេហ៍មួយគូនេះ បុរស និងស្ត្រីម្នាក់ ត្រូវបានវាយខ្នងដោយដំបងឫស្សី នៅឧទ្យានសាធារណៈមួយ ខណៈពេលដែលមនុស្សរាប់សិបនាក់បានមើល។

នេះបើយោងតាមប្រធានប៉ូលីស Sharia នៃទីក្រុង Banda Aceh បានប្រាប់ AFP ថា ស្ត្រីរូបនេះបានសន្លប់ បន្ទាប់ពីស៊ូទ្រាំនឹងការដាក់ទណ្ឌកម្មរបស់នាង ហើយត្រូវបាននាំទៅកាន់រថយន្តសង្គ្រោះបន្ទាន់ សរុបមក គូស្វាមីភរិយានេះបានទទួលការវាយដំចំនួន ១៤០ រំពាត់៖ ១០០ រំពាត់សម្រាប់ការរួមភេទក្រៅអាពាហ៍ពិពាហ៍ និង ៤០ រំពាត់សម្រាប់ការទទួលទានគ្រឿងស្រវឹង ។

វាត្រូវបានគេគិតថា ជាចំនួនរំពាត់វាយដំខ្ពស់បំផុត មួយចាប់តាំងពី Sharia ត្រូវបានអនុវត្តបន្ទាប់ពី Aceh ត្រូវបានផ្តល់ស្វ័យ ភាពពិសេសក្នុងឆ្នាំ ២០០១។ គូស្វាមីភរិយានេះ ស្ថិតក្នុងចំណោមមនុស្ស ៦ នាក់ ដែលត្រូវបានវាយដំពីបទរំលោភ លើក្រមអ៊ីស្លាម រួមទាំងមន្ត្រីប៉ូលីស Sharia និងដៃគូស្រីរបស់គាត់ ត្រូវបានចាប់ខ្លួននៅជិតកន្លែងឯកជនមួយ។ គូស្វាមីភរិយានោះបានទទួលការវាយដំចំនួន ២៣ ដងម្នាក់ៗ។

លោក Rizal បាននិយាយថា ដូចដែលបាន សន្យា យើងមិនធ្វើករណីលើកលែងទេ ជាពិសេសសម្រាប់សមាជិក របស់យើងផ្ទាល់។ នេះពិតជាធ្វើឱ្យខូចឈ្មោះរបស់យើង។

ការវាយដំនៅតែរក្សាការគាំទ្រយ៉ាងខ្លាំងនៅ Aceh ដើម្បីដាក់ទណ្ឌកម្មលើបទល្មើសជាច្រើន រួមទាំងល្បែងស៊ីសង ការផឹកស្រា ការរួមភេទស្រឡាញ់ភេទដូចគ្នា និងការមានទំនាក់ទំនងផ្លូវភេទក្រៅអាពាហ៍ពិពាហ៍។ កាលពីឆ្នាំមុន បុរសពីរនាក់ត្រូវបានវាយដំជា សាធារណៈចំនួន ៧៦ ដងម្នាក់ៗ បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានទោសពីបទរួមភេទដោយតុលាការ Sharia៕

Most Popular

To Top