ព័ត៌មានអន្តរជាតិ

ការអំពាវនាវ ឲ្យធ្វើពហិការ World Cup បានផ្ទុះឡើង នៅអាមេរិក ខណៈសត្វឆ្កែ ៣ លានក្បាលប្រឈមមុខ នឹងការសម្លាប់រង្គាល មុនពេលការប្រកួតចាប់ផ្តើម

អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា កំហឹងកំពុងរីករាលដាលនៅសហរដ្ឋអាមេរិក ខណៈរបាយការណ៍មួយបានអះអាងថា ប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ “World Cup 2030” មានគម្រោងសម្លាប់សត្វឆ្កែវង្វេងប្រហែលចំនួន ៣ លានក្បាលដែលជំរុញឲ្យមានការអំពាវនាវធ្វើពហិការ។

ប្រទេសម៉ារ៉ុកត្រូវបានបញ្ជាក់ នៅឆ្នាំ ២០២៣ ថា ជាសហម្ចាស់ផ្ទះរួមជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ជាការសម្រេចចិត្តមួយ ដែលក្រុមសិទ្ធិសត្វនិយាយថា បានកើតឡើងស្របគ្នាជាមួយនឹងយុទ្ធនាការ ត្រូវបានចោទប្រកាន់ថាបានសម្លាប់សត្វឆ្កែវង្វេងក្នុងទីក្រុងជាច្រើន។

សកម្មជនអះអាងថា កិច្ចខិតខំប្រឹងប្រែងនេះ មានបំណងធ្វើឲ្យតំបន់ទីក្រុង និងចំណុចក្តៅទេសចរណ៍មើលទៅស្អាត និងមានសុវត្ថិភាព ជាងមុនមុនការប្រកួតឆ្នាំ ២០៣០ ខណៈប្រទេសនេះស្វែងរកការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ អ្នកគាំទ្រ និងការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។

អង្គការ In Defense of Animals ជាក្រុមតស៊ូមតិនៅអាមេរិក បាននិយាយថា សត្វដែលរងរបួស និងភ័យខ្លាចទាំងនេះ ត្រូវបានដឹកទៅកាន់កន្លែងដាច់ស្រយាល ជាកន្លែងដែលពួកវាត្រូវបានបំពុល ឬបាញ់សម្លាប់ និងបោះចោលក្នុងផ្នូរធំៗ ដែលភាគច្រើននៅរស់រានមានជីវិត។

អស់រយៈពេលជាច្រើនខែមកហើយ សត្វឆ្កែចន្លោះពី ៦០ ទៅ ៧០ ក្បាលត្រូវបានបោះចោលជារៀងរាល់ថ្ងៃក្នុងទីក្រុងដូចជា Marrakech និង Agadir។ រូបភាពបង្ហាញពីសត្វឆ្កែហូរឈាម សម្លាប់ និងស្លាប់ ដោយសាររបួសដោយគ្រាប់កាំភ្លើង នៅតាមដងផ្លូវត្រូវបានចែកចាយយ៉ាងទូលំទូលាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជំរុញឲ្យមានការអំពាវនាវ ក្នុងចំណោមជនជាតិអាមេរិកឲ្យធ្វើពហិការព្រឹត្តិការណ៍ World Cup 2030។

អ្នកប្រើប្រាស់ម្នាក់បានសរសេរនៅលើបណ្តាញសង្គមX ថា ប្រសិនបើប្រទេសម៉ារ៉ុកពិតជាសម្លាប់សត្វឆ្កែ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup 2030 មែន អាមេរិកគួរតែធ្វើពហិការព្រឹត្តិការណ៍ World Cup ហើយធ្វើសង្គ្រាមសេដ្ឋកិច្ចទាំងស្រុង។

Laura Loomer អ្នកនាំពាក្យ ស្តាំនិយមជ្រុល បានហៅការចោទប្រកាន់នេះថា ការរំលោភបំពានលើសត្វ ដោយបន្ថែមថា អ្នកស្រឡាញ់សត្វឆ្កែគ្រប់រូប គួរតែធ្វើពហិការ FIFA! ការពិតដែលថា FIFA កំពុងអនុញ្ញាតឲ្យប្រទេសម៉ារ៉ុកធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ខណៈប្រទេសម៉ារ៉ុកកំពុងសម្លាប់សត្វឆ្កែចំនួន ៣ លានក្បាលគួរតែត្រូវបានដកហូតសិទ្ធិ៕

Most Popular

To Top