បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ទីភ្នាក់ងារសម្ងាត់អាមេរិកបាននិយាយថា ខ្លួនបានបាញ់សម្លាប់បុរស ដែលប្រដាប់ដោយអាវុធម្នាក់ បន្ទាប់ពីបានព្យាយាម ដើរទីតាំងអគារ Mar-a-Lago របស់ប្រធានាធិបតី Donald Trump ក្នុងរដ្ឋ Florida ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ។បុរសដែលបានបាត់បង់ ជីវិតត្រូវបានគេស្គាល់ថាជាបុរស ស្បែកសនៅខ្ទង់អាយុ២០ស្តើង ។
គាត់បានដើរចូលទៅក្នុងបរិវេណ ដែលមានសុវត្ថិភាព នៃអចលនទ្រព្យ ។ គាត់ត្រូវបានប្រឈមមុខ ដោយភ្នាក់ងារភ្នាក់ងារសម្ងាត់ និងអនុប្រធានប៉ូលីស ប្រចាំតំបន់ Palm Beach ហើយ ការបាញ់ប្រហារក៏បានផ្ទុះឡើង។
ជនដៃដល់ម្នាក់នេះត្រូវបានគេប្រកាសថាស្លាប់នៅនឹងកន្លែងកើតហេតុ ។ មិនមានមន្ត្រីសន្តិសុខណាម្នាក់រងរបួសទេ។ យោងតាមភ្នា់ងារសម្ងាត់ បានឱ្យដឹងថា លោក Trump និងភរិយា Melania មិននៅឯផ្ទះនោះទេ នៅពេលកើតហេតុ។
គួរឲ្យដឹងដែរថាបច្ចុប្បន្ន ការិយាល័យតម្រួត និង FBI បានបើកការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ ហើយដោយពុំទាន់បានដឹង អំពីមូលហេតុពិតប្រាកដ នៅឡើយទេ ៕
ប្រែសម្រួល៖ស៊ុនលី
