ព័ត៌មានអន្តរជាតិ

​ អាមេរិក​ បញ្ជាក់ថា​ យុទ្ធនាការយោធា របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់​ ត្រូវបានបញ្ចប់ហេីយ

វ៉ាស៊ីនតោន៖​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឧ្យដឹងថា យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមរួមគ្នាជាមួយអ៊ីស្រាអែល​ នៅថ្ងៃទី២៨​ ខែកុម្ភៈ ត្រូវបានបញ្ចប់ហើយ។

លោក Rubio បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា “ប្រតិបត្តិការនេះចប់ហើយ Epic Fury ដូចដែលប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ បានជូនដំណឹងដល់សភាដោយថា​ យើងបានបញ្ចប់ដំណាក់កាលនោះហើយ”។

លោកបានលេីកឡេីងថា “ឥឡូវនេះយើងកំពុងបន្តគម្រោងសេរីភាពនេះ” ដែលជាប្រតិបត្តិការយោធា​ ដែលមន្ទីរបញ្ចកោណបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដើម្បីណែនាំនាវាពាណិជ្ជកម្មដែលជាប់គាំងចេញពីច្រកសមុទ្រហ័រមូស លោក Rubio បានបន្ត ដោយកត់សម្គាល់ថា អាទិភាពរបស់ទីក្រុងវ៉ាស៊ីនតោនឥឡូវនេះ​ គឺការបើកផ្លូវទឹកថាមពលសកលដ៏សំខាន់ឡើងវិញ។

នៅក្នុងនោះដែរ​ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា គម្រោង Freedom ដែលជាប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងដឹកនាំកប៉ាល់ចេញពីច្រកសមុទ្រហ័រមូស នឹងត្រូវផ្អាក ដើម្បីមើលថាតើកិច្ចព្រមព្រៀងសន្តិភាពអាចសម្រេចបានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់​ ដែរឬអត់។

លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “ខណៈពេលដែលការបិទផ្លូវនឹងនៅតែមានសុពលភាពពេញលេញ គម្រោង Freedom (ចលនាកប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូស) នឹងត្រូវផ្អាកក្នុងរយៈពេលខ្លី ដើម្បីមើលថាតើកិច្ចព្រមព្រៀងអាចត្រូវបានបញ្ចប់ និងចុះហត្ថលេខា​ ដែរឬអត់”។

លោក ត្រាំ បានលេីកឡេីងថា ការសម្រេចចិត្តនេះគឺផ្អែកលើសំណើរបស់ប៉ាគីស្ថាន និងប្រទេសដទៃទៀត ក៏ដូចជា “វឌ្ឍនភាពដ៏អស្ចារ្យ ដែលសម្រេចបានឆ្ពោះទៅរកកិច្ចព្រមព្រៀងពេញលេញ និងចុងក្រោយជាមួយតំណាងអ៊ីរ៉ង់”។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឧ្យដឹងថា យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមរួមគ្នាជាមួយអ៊ីស្រាអែល​ នៅថ្ងៃទី២៨​ ខែកុម្ភៈ គឺចប់ហើយ​ ខណៈដែលទីក្រុងវ៉ាស៊ីនតោន​ បានប្តូរការផ្តោតអារម្មណ៍ទៅ Project Freedom ក្នុងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីបើកផ្លូវទឹកថាមពលសកលដ៏សំខាន់ឡើងវិញ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top