ព័ត៌មានអន្តរជាតិ

លោក Modi អំពាវនាវ ឲ្យពលរដ្ឋឥណ្ឌា កាត់បន្ថយ ការប្រើប្រាស់ឥន្ធនៈ ក្នុងគ្រាដែលសង្គ្រាមនៅអ៊ីរ៉ង់ មិនទាន់បញ្ចប់ នៅឡើយបែបនេះ

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតរុស្សី RT បានឲ្យដឹងថានាយករដ្ឋមន្រ្តីឥណ្ឌា លោកNarendra Modi បានអំពាវនាវ ឱ្យសាធារណជន កាត់បន្ថយការ ប្រើប្រាស់ប្រេងឥន្ធនៈរបស់ពួកគេ ដោយត្រឡប់ទៅការដឹកជញ្ជូន សាធារណៈ និងការងារ ការិយាល័យពីចំងាយ ក្នុងគ្រាពេលមានការរំខានការផ្គត់ផ្គង់ ថាមពលដែលបណ្តាល មកពីសង្គ្រាមអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់នៅតែបន្តនៅឡើយ។

លោក Modi បាននិយាយកាលពីថ្ងៃអាទិត្យថា ជម្លោះអន្តរជាតិ ជាពិសេសជម្លោះនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន បានដាក់សម្ពាធលើតម្លៃប្រេង និងធ្វើឱ្យប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ឥណ្ឌាធ្លាក់ចុះ។

លោកបានមានប្រសាសន៍ថា ៖ ក្នុងអំឡុងពេលវិបត្តិកូវីដ យើងបានអភិវឌ្ឍប្រព័ន្ធការងារជាច្រើនពីផ្ទះ ការប្រជុំតាមអ៊ីនធឺណិត និងសន្និសីទវីដេអូ ហើយយើងថែម ទាំងស៊ាំនឹងពួកគេផងដែរដោយបន្ថែមថា ប្រសិនបើយើងចាប់ផ្តើមប្រព័ន្ធ ទាំងនេះឡើងវិញ វានឹងជាផលប្រយោជន៍ជាតិ។

នាយករដ្ឋមន្ត្រីបានជំរុញ ឱ្យប្រជាពលរដ្ឋ និងស្ថាប័ននានាផ្តល់អាទិភាព ដល់ការងារពីចម្ងាយ និងអន្តរកម្មឌីជីថល ដែលជាជំហានកាត់បន្ថយការ ប្រើប្រាស់ប្រេងឥន្ធនៈ និងបន្ធូរបន្ថយសម្ពាធ លើសេដ្ឋកិច្ចទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top