ខេត្តភូកេត ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា ប៉ូលីសកំពុងបន្តស៊ើបអង្កេតបន្ទាប់ពីភ្ញៀវទេសចរជនជាតិឥណ្ឌា ៤នាក់ បានសន្លប់នៅភោជនីយដ្ឋានមួយ នៅលើឆ្នេរកាម៉ាឡា នៅខេត្តភូកេតនាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា មុនពេលបុរសម្នាក់បានស្លាប់នៅមន្ទីរពេទ្យ នៅពេលក្រោយ។
មន្ត្រីមកពីស្ថានីយ៍ប៉ូលីសកាម៉ាឡា និងអ្នកជួយសង្គ្រោះមកពីមូលនិធិការិយាល័យរដ្ឋបាលសង្កាត់កាម៉ាឡាត្រូវបានហៅទៅកាន់ភោជនីយដ្ឋានមាត់សមុទ្រ បន្ទាប់ពីទទួលបានរបាយការណ៍ពីសន្តិសុខម្នាក់ដែលធ្វើការនៅទីកន្លែងនោះ។ អ្នកឆ្លើយតបបន្ទាន់បានដឹកជញ្ជូនជនជាតិឥណ្ឌា ៣ នាក់ទៅកាន់មន្ទីរពេទ្យប៉ាតុង ខណៈ ២ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យថាឡាងដើម្បីព្យាបាល។
យោងតាម Khao Phuket បាននិយាយថា ក្រុមនេះរួមមាន Kushagra Agrawal, Aman Agrawal, បុរស ២ នាក់ឈ្មោះ Raghul Agrawal និង Aryan Verma។ Verma ត្រូវបានគេរាយការណ៍ថា មិនបានបង្ហាញរោគសញ្ញាណាមួយក្នុងអំឡុងពេលកើតហេតុនោះទេ។
សន្តិសុខភោជនីយដ្ឋានបានប្រាប់ប៉ូលីសថា ក្រុមនេះបានមកដល់ទីកន្លែងនៅម៉ោងប្រហែល ១១យប់ ថ្ងៃទី៨ ខែឧសភា។ សមាជិក ៤ នាក់នៃក្រុមនេះ បានចាប់ផ្តើមសន្លប់នៅពេលដំណាលគ្នា ចាប់ពីម៉ោងប្រហែល ១:៥៤ព្រឹក ថ្ងៃទី៩ ខែឧសភា។
បុរស ២ នាក់ ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ ប៉ាតុង ត្រូវបានកំណត់អត្តសញ្ញាណថាមានឈ្មោះ Kushagra Agrawal និង Raghul Agrawal ក្រោយមកត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកទាំង ២ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Vachira Phuket ដើម្បីធ្វើការព្យាបាលបន្ថែម។ ក្រោយមក Kushagra បានស្លាប់នៅមន្ទីរពេទ្យនៅម៉ោងប្រហែល ២:៣០ រសៀល ថ្ងៃទី ខែឧសភា។
Khao Phuket បានបន្តថា ជនជាតិឥណ្ឌា ដែលរងរបួសនៅសល់ស្ថិតក្នុងស្ថានភាពមានស្ថេរភាព ។ ប៉ូលីសបានជូនដំណឹង ដល់ស្ថានទូតឥណ្ឌា ប្រចាំប្រទេសថៃអំពីហេតុការណ៍នេះរួចហើយ ។ ការធ្វើកោសល្យវិច័យកំពុងត្រូវបានធ្វើឡើង លើសាកសពរបស់លោក Kushagra ដើម្បីកំណត់មូលហេតុពិតប្រាកដនៃការស្លាប់៕
