ឥណ្ឌា៖យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា បេសកកម្មលើផ្ទៃព្រះច័ន្ទលើទី៣ របស់ប្រទេសឥណ្ឌា គឺយន្ត Chandrayaan-3 បានធ្វើសមយុទ្ធចុងក្រោយរបស់ខ្លួនដោយជោគជ័យ មុនពេលវាអាចចុះចតនៅលើភពព្រះច័ន្ទ ហើយកាលពីថ្ងៃសៅរ៍ ម៉ូឌុលចុះចតរបស់បេសកកម្មបានដំណើរការដោយជោគជ័យនូវការចាប់ផ្តើមដំបូងជាលើកទី២ ដោយគន្លងរបស់វាត្រូវបានកែប្រែ។ ទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ បានបញ្ជាក់ទៀតថា ម៉ូឌុលចុះចត រួមមាន យានចុះចត Vikram និងយាន Pragyan នឹងត្រូវបានរៀបចំឡើង ដើម្បីប៉ះប៉ូលខាងត្បូងព្រះច័ន្ទ...
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថាកងកម្លាំងការពារដែនអាកាសរបស់ប្រទេសរុស្សី បានធ្វើការបាញ់ទំលាក់ជោគជ័យនូវយន្តហោះ គ្មានមនុស្សបើកមួយគ្រឿងដែលបានហោះសំដៅទីក្រុងមូស្គូបម្រុងធ្វើការវាយប្រហារ។ យោងតាមការចេញផ្សាយរបស់ RT និងសេចក្តីប្រកាសនេះ បានឲ្យដឹងថានៅថ្ងៃទី២១ខែសីហាវេលាម៉ោងប្រមាណជា៦និង៥០នាទីព្រឹកនៅទីក្រុងមូស្គូការប៉ុនប៉ង់ វាយប្រហារដោយភេវរកម្មពីសំណាក់ប្រទេសអ៊ុយក្រែន ត្រូវបានរារាំងដោយកងកម្លាំងយោធារុស្សី បានបាញ់ទំលាក់យន្តហោះគ្មានមនុស្ស បើកបានមួយគ្រឿង។ យន្តហោះដ្រូនត្រូវបានបាញ់ស្កាត់បានជោគជ័យដោយអាវុធអគ្គិសនី ហើយវាបានធ្លាក់នៅភាគនិរតីនៃទីក្រុង មូស្គូប៉ុន្តែមិនបានធ្វើឲ្យមានការប៉ះពាល់ដល់ អាយុជីវិតនិងរបួសពលរដ្ឋស៊ីវិឡឬខូចខាតសំភារៈ និងផ្ទះសំបែងនោះឡើយ។ នៅប៉ុន្មានម៉ោងក្រោយក្រសួងការពារជាតិរុស្សី ក៏បានប្រកាសដែរថាយោធារុស្សីបានបាញ់ ទំលាក់យន្តហោះដ្រូនផ្សេងទៀតស្រដៀងគ្នានេះនៅសង្កាត់ផ្សេងក្នុងទីក្រុងមូស្គ...
ម៉ូស្គូ ៖ រុស្ស៊ីបានព្រមានអាមេរិក និងសម្ព័ន្ធមិត្តម្តងហើយម្តងទៀតថា ការផ្តល់អាវុធដល់ក្រុងគៀវ នឹងអូសបន្លាយជម្លោះអ៊ុយក្រែន បន្ថែមទៀត ។កាសែតអាមេរិក មួយបានដកស្រង់ប្រភព មិនបញ្ចេញឈ្មោះថា ជាមួយនឹងគ្រាប់ច្រើនជាងពីរលាន ១៥៥មីលីម៉ែត្រ ត្រូវបានបញ្ជូនទៅអ៊ុយក្រែន រួចហើយ សហរដ្ឋអាមេរិកប្រឈមនឹងបញ្ហានៃការស្តុកទុកឃ្លាំងអាវុធរបស់ខ្លួនឡើងវិញ និងការកសាងខ្សែផលិតកម្មថ្មី ។ ប្រភពបានព្រមានពីបញ្ហាប្រឈមចម្បង ក្នុងការទ្រទ្រង់ទិន្នផលសព្វាវុធ និងបរិក្ខារ ដែលកើនឡើង ដែលត្រូវការមិនត្រឹមតែជួយអ៊ុយក្រែនប៉ុណ្ណោះទេ...
សៀងហៃ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ យោធារបស់ប្រទេសចិន បានចាប់ផ្តើមធ្វើសមយុទ្ធនៅជុំវិញដែនកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ដោយបានលើកឡើងថា វាគឺជា “ការព្រមានដ៏ធ្ងន់ធ្ងរ” ដល់កងកម្លាំងបំបែកខ្លួន នៅក្នុងការឆ្លើយតបទៅនិងការរំពឹងទុកចំពោះដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតី William Lai កោះនេះទៅកាន់សហរដ្ឋអាមេរិក ។ គេបានដឹងថា លោក Lai...
បរទេស៖ អធិកាបតីអាល្លឹម៉ង់លោក Olaf Scholz កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានលើកឡើងថា ប្រទេសអាល្លឺម៉ង់ នឹងមិនចូលរួមពាក់ព័ន្ធដាច់ខាតជាមួយនឹងជម្លោះនឹងប្រទេសអ៊ុយក្រែន ប៉ុន្តែប្តេជ្ញាចិត្តក្នុងការបន្តការផ្គត់ផ្គង់រដ្ឋាភិបាលទីក្រុងគៀវ ជានិច្ច នូវសព្វាអាវុធថ្មីៗ។ យោងតាមការចេញផ្សាយរបស់ RT លោក Scholz បានថ្លែងប្រាប់បែបនេះនៅក្នុងព្រឹត្តិការណ៍ជាសាធារណៈមួយ ដោយលោកត្រូវបានសាកសួរដោយក្រុមអ្នកកាសែតថា តើអាល្លឺម៉ង់ នឹងអាចប្រឈមមុខទៅនឹងគ្រោះថ្នាក់កម្រិតណា នៅពេលដែលរដ្ឋាភិបាលនេះកំពុងចូលរួមកាន់តែជិតស្និទ្ធជាមួយនឹងអ៊ុយក្រែន បែបនេះ។ លោក Scholze...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះបារាយការណ៍ថា មូលដ្ឋានទ័ពអាកាសមួយរបស់ប្រទេសរុស្សី នៅភាគខាងកើតប្រទេសបានរងការវាយប្រហារដោយដញរូនរបស់ប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារនេះបានកើតឡើង នៅវេលាម៉ោងប្រមាណជា១០ព្រឹកដោយក្នុងនោះក្រសួងការពារជាតិរុស្សី បានហៅផែនការនេះជាសកម្មភាពភេវរកម្មដោយរបបយោធាអ៊ុយក្រែន។ ដ្រូនរបស់អ៊ុយក្រែន ត្រូវបានបាញ់ទំលាក់ដោយអាវុធរបស់យោធារុស្សី ហើយក៏បានបង្កជាភ្លើងឆាបឆេះនៅមូលដ្ឋានផងដែរ ប៉ុន្តែមិនទាន់មានរបាយការណ៍បញ្ជាក់អំពីចំនួន នៃអ្នករបួសនិងបាត់បង់ជីវិតក្រោយហេតុការណ៍នេះដែរ។ គួរឲ្យដឹងដែរថានៅក្នុងថ្ងៃដដែលនេះ ក្រសួងការពារជាតិរុស្សី ក៏បានបន្ថែមដែរថាដ្រូនមួយផ្សេងទៀតត្រូវបានបាញ់ទំលាក់ផងដែរនៅតំបន់ Belgorod ដែលមានព្រំដែនជាមួយនឹងអ៊ុយក្រែន ដោយប្រព័ន្ធការពារដែនអាកាសថាមពលអគ្គិសនី៕ ប្រែសម្រួល៖ស៊ុនលី
ចិន៖ ចាប់តាំងពីវាបានចុះចតជាលើកដំបូងកាលឆ្នាំ ២០១៨ មក យាន Chang’e-4 របស់ប្រទេសចិន ដែលជាយានអវកាសដំបូងគេមិនធ្លាប់បានចុះចតនៅផ្នែកឆ្ងាយ នៃព្រះច័ន្ទបាននឹងកំពុងផ្តិតយករូបភាពទេសភាព ដ៏គួរឲ្យភ្ញាក់ផ្អើល នៃរណ្ដៅដែលមានផលប៉ះពាល់ និងយកគំរូរ៉ែពីអាវទ្រនាប់របស់ព្រះច័ន្ទ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN។ ឥឡូវនេះ យានអវកាសនេះបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រមើលឃើញស្រទាប់នៃរចនាសម្ព័ន្ធរួមមានផ្ទៃខាងលើ ៣០០ ម៉ែត្រនៃផ្ទៃព្រះច័ន្ទយ៉ាងលម្អិតជាងពេលមុនៗ។ លទ្ធផលរបស់ពួកគេ ត្រូវបានចេញផ្សាយកាលពីថ្ងៃទី ៧ ខែសីហា...
ភ្នំពេញ៖ ពិតជាដូចពាក្យចាស់និយាយមែន ក្នុងគ្រោះមានលាភ បាត់ក្រវិលពេជ្រតម្លៃ ៣ពាន់ដុល្លារ កើតទុក្ខរត់ទៅទិញ CAMBODIA BEER ៦កំប៉ុង ហើយបានឈ្នះលុយសុទ្ធ ២ម៉ឺនដុល្លារ! បងស្រីកំពូលសំណាងម្នាក់នោះ មានឈ្មោះថា លន់ ស៊ីណែត រស់នៅភូមិទី១ ឃុំរកាកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ ប្រកបរបជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំបានខ្ចប់ក្រវិលពេជ្រខ្ញុំ...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ការដោះសោសក្តានុពល ពេញលេញ នៃឧបករណ៍ណាមួយ ជារឿយៗ តម្រូវឲ្យមានការយកចិត្តទុកដាក់ ចំពោះចំណុចលាក់ នៅក្រោមផ្ទៃ ហើយមុខងារលាក់កំបាំង iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិកមានរយៈពេលយូរ មកហើយ ។ ពីមុខងារ iMessage ដើម្បីជំរុញការសន្ទនាណាមួយ...
សូម៉ាលី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យា របស់ប្រទេសសូម៉ាលី កំពុងបញ្ជាឲ្យអ្នកផ្តល់សេវាអ៊ីនធើណេត របស់ប្រទេសនេះ បិទការចូលប្រើ សម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គម TikTok, Telegram និងគេហទំព័រលេងល្បែង 1xBet ជាបន្ទាន់ ។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យា...