កីឡា

ឪពុករបស់កីឡាករ Luis Diaz ចេញមុខធ្វើការអធិប្បាយ ជាលើកដំបូង ក្រោយដោះលែង ដោយក្រុមសកម្មប្រយុទ្ធ

AFP

យោងតាមការចេញផ្សាយរបស់ The Goal លោក Luis Manuel Diaz ឪពុករបស់កីឡាករខ្សែប្រយុទ្ធ Luis Diaz បានចេញមកធ្វើការអធិប្បាយ ជាលើកដំបូង ចាប់តាំងតែពីត្រូវបានដោះលែង ដោយក្រុមសកម្មប្រយុទ្ធ នៅក្នុងប្រទេសកូឡំប៊ី ។

បុរសវ័យ៥៨ឆ្នាំរូបនេះ ត្រូវបានដោះលែង កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីត្រូវបានចាប់ពង្រត់ អស់រយៈពេល១២ថ្ងៃ ដោយក្រុមសកម្មប្រយុទ្ធឆ្វេង និយមQuerrilla Groupតាំងតែពីថ្ងៃទី២៨ខែតុលា ជាមួយនឹងអតិថិជនរបស់គាត់ម្នាក់។

នៅក្នុងសន្និសិទ កាសែតលោក Luis Manuel បានរៀបរាប់ថា គាត់ត្រូវបានថែរក្សាបានយ៉ាងល្អ ដោយក្រុមចាប់ពង្រត់ហើយទីតាំង នោះគាត់អះអាងថាប្រហែលជានៅក្បែរព្រំដែន ប្រទេសវេណេស៊ុយអេឡា ប៉ុន្តែអ្វីដែលលំបាកនោះគឺ គាត់មិនអាចសម្រាកបានស្រួលនោះទេ ដោយសារក្តីបារម្ភ និងខ្វាយខ្វាលខ្លាំងពេក៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top