កីឡា

Barcelona ពិចារណាចរចា កីឡាករឆ្នើមម្នាក់ របស់ Leicester City

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្ស Barcelona កំពុងពិចារណាក្នុងការចចារនាំយកកីឡាករ ខ្សែប្រយុទ្ធម្នាក់មកពីក្លឹប Leicester City ដែលស្ថិតនៅលីគទី២របស់អង់គ្លេស ។

តាមផែនការក្លឹបនឹងអាចចរចា កីឡាកររូបនេះនៅរដូវក្តៅ ក្រោយនៅពេល ដែលកីឡាករ Wilfred Ndidi នឹងក្លាយទៅជាកីឡាករ ដែលគ្មានតម្លៃខ្លួនហើយកីឡាករនីហ្ស៊េរីយ៉ារូប នឹងមិនធ្វើការបន្តកុងត្រាថ្មី ឡើយជាមួយនឹងក្លឹប Leicester City។

នេះមានន័យថារយៈពេល៨ឆ្នាំ ដែលកីឡាករ Ndidi បានចំណាយពេលជាមួយនឹង Leiceter City នឹងត្រូវដល់ពេលបញ្ចប់ ដោយកីឡាករវ័យ២៦ឆ្នាំរូបនេះ នឹងសម្រេចចិត្តមិនបន្តកុងត្រាថ្មី ហើយទទួលយកកុងត្រា របស់ Barcelona៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top