កីឡា

Al Ittihad សម្លឹងមើលឃើញ លោក Paolo Maldini មកចូលរួមក្លឹប

ប្រភព ៖ AFP

យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Al Ittihad ត្រូវបានគេដឹងថា កំពុងពិចារណាក្នុងការនាំយកអតីត កីឡាករខ្សែការពារឆ្នើម លោក Paolo Maldini មកចូលរួមក្លឹបក្នុង នាមជាប្រធានផ្នែកកីឡា ។

ប្រភពដដែលបានសរសេរទៀតថា ដំណើរការការងារបានចាប់ផ្តើម ចាប់តាំងតែពីដែលក្លឹបបានសម្រេចចិត្ត បណ្តេញគ្រូផ្នែកកីឡាគឺលោក Nuno Espirito Santo ដែលមានបញ្ហាជម្លោះជាមួយនឹងកីឡាករ Karim Benzema នាពេលកន្លងមក ។

ក្នុងពេលជាមួយគ្នានេះក្លឹប Al Ittihad ក៏ហាក់ដូចជាមានបញ្ហាទំរង់លេង ធ្លាក់ចុះនៅរដូវកាលនេះ ក្រោយការបង្ហាញខ្លួន បានត្រឹមតែ១៣ប្រកួត និងកំពុងធ្លាក់់ពិន្ទុដល់ទៅ១១ពិន្ទុ តាមពីក្រោយក្រុមនាំមុខ Al Hilal៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top