ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ឃី ឆៃឡេង ដែលជាអ្នកគប់ទឹកកកលើលោក ងួន ចាន់ដាវីត នៅក្នុងផាប់មួយកន្លែងកាលពីប៉ុន្មានថ្ងៃមុន បានចេញមុខទទួលស្គាល់កំហុស និងសំទោសជាសាធារណៈ ចំពោះអកប្បកិរិយាមិនសមរម្យរបស់ខ្លួន ។ ការចេញមុខសំទោសជាសាធារណៈនេះ ធ្វើឡើងបន្ទាប់ពីតារាចម្រៀងរ៉េបល្បីឈ្មោះ ងួន ចាន់ដាវីត ហៅជី ដេវីត បានប្រកាសទុកពេល ៨ម៉ោង ឲ្យជនបង្កដែលបានគប់ទឹកកកមកលើរូបលោក ក្នុងហាងផាប់មួយកន្លែង...
អាមេរិក ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា កាលខែមីនា នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា និងអាជីវកម្មមួយចំនួន លោក Elon Musk និងលោក Steve Wozniak បានចុះហត្ថលេខាលើលិខិតចំហមួយ ដោយអំពាវនាវឲ្យមានការផ្អាក លើការអភិវឌ្ឍន៍ AI កម្រិតខ្ពស់ ខណៈ ការបើកដំណើរការ...
អាមេរិក ៖ អង្គការអវកាស អាមេរិកណាសា បាននិយាយថា ការទំនាក់ទំនងជាមួយយានអវកាស Voyager 2 ដែលមានចម្ងាយឆ្ងាយ ត្រូវបានកាត់ផ្តាច់ ជាបណ្តោះអាសន្ន ដោយសារផលវិបាក មិននឹកស្មានដល់បណ្តាលមកពីការបញ្ជា ជាប្រចាំផ្នែកច្ចេកទេស យោងតាមការចេញផ្សាយពីគេហទំព័រ UPI ។ ទីភ្នាក់ងារអវកាសអាមេរិក បានបង្ហាញជាផ្លូវការ កាលពីពេលថ្មីៗនេះថា ខ្លួនមិនអាចទាក់ទង ជាមួយយានអវកាសត្រួសត្រាយ...
ឡុងដ៌ ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ចក្រភពអង់គ្លេស បានរាយការណ៍ ដោយលើកឡើងពីច្បាប់ សេរីភាពព័ត៌មានថា ក្រសួងការពារជាតិអង់គ្លេស បានទុកចោលរថក្រោះ Challenger 2 ចំនួន ៤៣គ្រឿងនៅចន្លោះឆ្នាំ២០១០ និង២០១៤ ដែលជាផ្នែកនៃការកាត់បន្ថយការ ចំណាយលើវិស័យការពារជាតិ និងរាប់សិបគ្រឿងផ្សេងទៀត ជំនួសឱ្យការផ្គត់ផ្គង់ដល់ អ៊ុយក្រែន ។ រថក្រោះទាំងនោះ ត្រូវបានប្រកាសថា...
ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនី របស់ខ្លួនចំនួន១០ នាក់របស់សហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា ធ្វើការហ្វឹកហាត់យ៉ាងសកម្ម ជារៀងរាល់ថ្ងៃ ដើម្បីពង្រឹកសមត្ថភាពខ្លួន មុនចេញទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា សាលាអាស៊ានលើកទី១៣ ឆ្នាំ២០២៣ “13th ASEAN School Games” នៅប្រទេសវៀតណាម នឹងប្រព្រឹត្ត ទៅនៅខែសីហា ឆ្នាំ២០២៣...
មូស្គូ ៖ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវ តំបន់អាក់ទិក និងអង់តាក់ទិក (AARI) របស់រុស្ស៊ីកាលពីថ្ងៃចន្ទ បាននិយាយថា អ្នកវិទ្យាសាស្ត្ររុស្ស៊ី បានទទួលជោគជ័យក្នុងការដាំឪឡឹក នៅកន្លែងត្រជាក់បំផុត នៅលើភពផែនដី ស្ថិតនៅស្ថានីយអង់តាក់ទិក Vostok ដោយប្រើបច្ចេកវិទ្យា Panoponics ឬគ្មានដី យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។ AARI...
រដ្ឋហ្សកហ្ស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា អ្នកស្រុកនៅរដ្ឋហ្សកហ្ស៊ី របស់សហរដ្ឋអាមេរិកអាចស្លាប់ ដោយសារការឆ្លងមេរោគ ដ៏កម្របង្កឡើង ដោយប្រូតូហ្សូនត្រូវគេស្គាល់ជាទូទៅថា ជាមេរោគអាមីបាជាប្រភេទ មេរោគឆ្លងចូលក្នុងខ្លួន រួចធ្វើដំណើរទៅស៊ីខួរក្បាល មនុស្សរហូតដល់ស្លាប់តែម្តង ។ អ្នកទំាងនោះ គឺជាមនុស្សទី៣ បានស្លាប់ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំនេះពីសត្វមីក្រូទស្សន៍ អាចនឹងរីករាលដាលបន្ថែមទៀត...
ភ្នំពេញ៖ តារាចម្រៀងរ៉េបល្បីឈ្មោះ ងួន ចាន់ដាវីត ហៅជី ដេវីត បានប្រកាសទុកពេល ៨ម៉ោង ឲ្យជនបង្កដែលបានគប់ទឹកកកមកលើរូបលោក ក្នុងហាងផាប់មួយកន្លែង ចូលខ្លួនមកដោះស្រាយ។ ការប្រកាសរបស់តារាចម្រៀងរ៉េបរូបនេះ ធ្វើឡើងបន្ទាប់ពីរូបលោកកំពុងតែច្រៀង នៅក្នុងផាប់មួយកន្លែង កាលពីម៉ោង ១២:៤១នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានបុរសម្នាក់បានយកដុំទឹកកក គប់មកលើរូបលោក ។ លោក...
បរទេស៖ ជាមួយនឹងការប៉ុនប៉ងវាយលុកដ៏អស់សង្ឃឹមរបស់ទីក្រុងគៀវ នៅតែជាប់គាំងនៅក្នុងភក់ល្បាប់នៅឡើយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា អ៊ុយក្រែន បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរលើកម្លាំងពលកម្ម និងសម្ភារៈ ក្នុងអំឡុងពេលនៃការវាយលុកដ៏អាក្រក់របស់ទីក្រុងគៀវ។ លោកបានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានផ្លាស់ប្តូរយុទ្ធសាស្ត្រដោយលើកឡើងថា “ពួកគេនាំមនុស្សទៅកាន់ជួរមុខក្នុងរថពាសដែក ដោយឲ្យទាហានធ្វើដំណើរថ្មើរជើងវិញ តាមមើលទៅ ពួកគេកំពុងតែរក្សាគ្រឿងបរិក្ខារ ពួកគេខ្លាចបាត់បង់វា ហើយដើរទៅមុខដោយថ្នើរជើង”។ ដូច្នេះ...
ម៉ូស្គូ៖ អ្នកជំនាញបានប្រាប់កាសែត Sputnik ថា ប៉ុន្មានខែខាងមុខទៀត នឹងឃើញយានជំនិះទំនើបៗជាច្រើនទៀតត្រូវបានដាក់ឲ្យប្រើប្រាស់ សម្រាប់កងទ័ពជើងទឹករុស្ស៊ី ដែលកំពុងដំណើរការដោយជោគជ័យក្នុងដំណើរការធ្វើឱ្យប្រសើរឡើង។ នៅថ្ងៃទី៣០ ខែកក្កដា ទីក្រុង St. Petersburg កំពុងរៀបចំក្បួនដង្ហែរទិវាកងទ័ពជើងទឹករុស្ស៊ី ដែលគ្រោងនឹងចូលរួមដោយប្រធានាធិបតីរបស់ប្រទេសនេះ លោក វ្លាឌីមៀ ពូទីន។នាវា ទូក និងនាវាមុជទឹកជាង ៤០ គ្រឿង...