កីឡា

White៖ ខ្ញុំចង់បន្តរស់នៅ Arsenal ឲ្យបានកាន់តែយូរបំផុតតាមអាចធ្វើទៅបាន

រូបភាពពី៖​ AFP

កីឡាករខ្សែការពារឆ្នើមក្លឹបកាំភ្លើងធំ Arsenal ដែលមានឈ្មោះថា Ben White កំពុងស្ថិតនៅក្នុងផែនការក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបខណៈដែលកីឡាករផ្ទាល់បានលើកឡើងថាពិតជាមានបំណងរស់នៅទីនេះឲ្យបានកាន់តែយូរបន្ថែមទៀត។

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារស្លាបស្តាំរូបនេះនៅសល់ពេលវេលាក្នុងកុងត្រាចាស់ដល់ទៅ៣ឆ្នាំទៀតប៉ុន្តែកាលពីខែមុនត្រូវបានគេមើលឃើញថាទាំងកីឡាករនិងក្លឹបកំពុងរៀបចំការចរចាគ្នាបន្តកុងត្រាថ្មីបន្ថែមទៀតសម្រាប់លើកទឹកចិត្តដល់ទំរង់លេងដ៏ល្អរបស់គាត់។

កីឡាករ White មានវ័យ២៦ឆ្នាំបានផ្ទេរមកពីក្លឹប Brighton កាលពីឆ្នាំ២០២១និងបានបង្ហាញខ្លួននៅ Emirates នេះបានប្រមាណជា៩៥ដងមកហើយនិងបានបន្តលេងក្នុងឈុត១១នាក់ដំបូងគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top