អាមេរិក៖សមាជិកព្រឹទ្ធសភាអាមេរិក លោក Ron Wyden (D-OR) បាននិយាយថា វាជាកំហុសរបស់ Microsoft ដែលពួក Hacker ចិនបានលួចចូលទៅក្នុង Exchange Online ហើយលោកចង់ឲ្យភ្នាក់ងាររដ្ឋាភិបាលចំនួន ៣ ដាច់ដោយឡែកពីគ្នាដើម្បីបើកការស៊ើបអង្កេត និងឲ្យ Microsoft ទទួលខុសត្រូវចំពោះការអនុវត្តសុវត្ថិភាពតាមអ៊ីនធើណេតដែលធ្វេសប្រហែសរបស់ខ្លួន នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។...
អាមេរិក៖ទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg បានកើនឡើងចំនួន ៤.៦ ពាន់លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហ៊ុន Meta Platforms Inc. បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសទី២ដ៏ខ្លាំង ដោយបានចូលរួមជាមួយមិត្តរួមរបស់មហាសេដ្ឋីរបស់លោកនៅ Alphabet Inc. ក្នុងការទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការចំណាយលើការផ្សាយពាណិជ្ជកម្ម នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។ភាគហ៊ុនរបស់ Menlo Park, Meta ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា...
រដ្ឋខូឡូរ៉ាដូ៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ល្បឿនកំពុងលឿនសម្រាប់ការប្រើប្រាស់ភាពព្រះច័ន្ទសម្រាប់ផែនដីជារយៈពេលជិតទៅកាន់ទីតាំងដើម្បីចុះចត រស់នៅ និងរុករក នៅពេលកម្មវិធី Artemis របស់ណាសាដំណើរការទៅមុខ ដូច្នេះក៏ធ្វើផែនការរយៈពេលវែងដោយក្រុមហ៊ុនតូច និងធំ ស្ថាប័នសិក្សា រួមជាមួយនឹងទីភ្នាក់ងារអវកាសអន្តរជាតិផងដែរ។ អ្នកចូលរួមកំណត់ត្រាចំនួន ២៥០ នាក់បាននិយាយអំពីគំរូសេដ្ឋកិច្ចភពព្រះច័ន្ទ លទ្ធផលនៃការធ្វើតេស្តិ៍ក្នុងបន្ទប់ពិសោធន៍ និងបញ្ហាច្បាប់ និងគោលនយោបាយ។ នោះគឺជាភ័ស្តុតាងក្នុងកិច្ចប្រជុំតុមូលទី ២៣ចំពោះធនធានអវកាសបានធ្វើឡើងកាលពីខែមុននៅឯសាលា Colorado...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បន្ទាប់ពីទទួលព័ត៌មានស្នើរសុំជំនួយអូប័រពេទ្យ ពីក្រុមគ្រួសារទារិកាជាអ្នកជំងឺ កាលពីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ អ្នកឧកញ៉ា បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយក ក្នុងក្រុងកោះរ៉ុង ដោយទារិកាខាងលើមានអាការៈ ក្ដៅខ្លួនខ្លាំង ក្អួតធ្លាក់ឈាម...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុន Lockheed Martin Aeronautics បានទទួលការបន្ថែមកិច្ចសន្យារបស់កងទ័ពជើងទឹកអាមេរិកជិត ៤៩០លានដុល្លារ ដើម្បីផ្តល់នូវវិស្វកម្មផលិតផល ការជួសជុលឡើងវិញ និងការផ្លាស់ប្តូរវិស្វកម្មលើយន្តហោះចម្បាំង F-35 Joint Strike Fighters ដើម្បីកែតម្រូវការខ្វះខាត។ ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន “ក្រុមហ៊ុន Lockheed Martin...
វ៉ាស៊ីនតោន៖ អគ្គអធិការពិសេស សម្រាប់ការកសាងឡើងវិញអាហ្វហ្គានីស្ថាន ( SIGAR) លោក John Sopko បានឲ្យដឹងថា ចំណាយប្រាក់របស់អាមេរិកក្នុងមួយឆ្នាំលើការគាំទ្រអ៊ុយក្រែន ច្រើនជាងការចំណាយក្នុងអំឡុងយុទ្ធនាការអាហ្វហ្គានីស្ថានជាង ១២ឆ្នាំ ហើយនៅចុងឆ្នាំ២០២៣ ចំនួនជំនួយសរុប សម្រាប់ទីក្រុងគៀវ នឹងលើសពីការផ្តល់មូលនិធិ Marshall Plan ទាំងមូលបន្ទាប់ពីសង្គ្រាមលោកលើកទីពីរទៅទៀត។ មន្ត្រីបានឲ្យដឹងក្នុងអំឡុងពេលការពិភាក្សានិម្មិត ដែលរៀបចំដោយវិទ្យាស្ថាន Quincy...
ក្រសួងបរិស្ថាន បានប្រកាសពីដំណឹងថ្មីបំផុត និងដ៏គួរឱ្យរំភើប អំពីទិន្ន័យជំរឿនសត្វក្រៀលនៅកម្ពុជា ដែលមានការកើនឡើង។ សត្វក្រៀលជាប្រភេទបក្សីដែលមានទំងន់ធ្ងន់ និងខ្ពស់ជាងគេហើយអាចហើរបានក្នុងរយះចម្ងាយឆ្ងាយ ដែលបច្ចុប្បន្តកំពុងតែទទួលរងការគម្រាមកំហែងឈានទៅជិតផុតពូជអាស្រ័យដោយចំនួនប្រជាសាស្រ្តមានការថយចុះ។ តាមទិន្នន័យជំរឿនចំនួនកត់ត្រាបានខ្ពស់បំផុតនៅកម្ពុជានិងវៀតណាមមាន៨៧៨ក្បាលក្នុង២០០២ធ្លាក់មកដល់១៥៦ក្បាលក្នុងឆ្នាំ២០២២។ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀលនៅប្រទេសកម្ពុជាឆ្នាំ២០២៣ នៅតាមទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា និងវៀតណាមដូចជាតំបន់ដីសណ្តរទន្លេមេគង្គ តំបន់ជុំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើងនិងឥសាន្ត។ កាលបរិច្ឆេទនៃការធ្វើជំរឿងសត្វក្រៀលនៅប្រទេសកម្ពុជាគឺធ្វើឡើងនៅខែធ្នូ...
ម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា បណ្តាញទំនាក់ទំនងសង្គមថ្មីរបស់ខ្លួន Threads បានបាត់បង់អ្នកប្រើប្រាស់ជាងពាក់កណ្តាល។ កម្មវិធី Threads ដែលបង្កើតឡើងមកដើម្បីជាគូប្រជែងនឹង Twitter ទទួលបានអ្នកប្រើប្រាស់ជាង ១០០ លាននាក់ក្នុងរយៈពេល ៥ ថ្ងៃនៃការចាប់ផ្តើមដាក់ឱ្យដំណើរកម្មវិធីនេះជាផ្លូវការ។ ប៉ុន្តែលោក Zuckerberg បានទទួលស្គាល់ថាចំនួននេះបានធ្លាក់ចុះហើយ។ លោកបាននិយាយថា...
The Goalចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Luis Suarez ក្រោយបានប្រកាសថានឹងចាកចេញពីក្លឹបប្រេស៊ីល Gremio ហើយនោះគាត់ក៏បានបដិសេធហើយដែរថាមិនបានផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Inter Miami នោះទេ។ ទោះបីជាយ៉ាងណាក្តីប្រភពដដែលបានសរសេរទៀតថាកីឡាករអ៊ុយរ៉ាហ្គាយរូបនេះក៏នឹងមិនទាន់ចូលនិវត្តភ្លាមៗដោយអះអាងថានឹងរៀបចំផែនការព្យួរស្បែកជើងនេះជាមួយនឹងកីឡាករមិត្តភ័ក្តជិតស្និទ្ធរបស់គាត់គឺ Lionel Messi។ ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មានរបស់ទូរទស្សន៍អ៊ុយរ៉ាហ្គាយ Punto Penal កីឡាករ Suarez បាននិយាយថា៖ជាមួយនឹង Messi យើងមានក្តីសុបិន្តមួយគឺចូលនិវត្តជាមួយគ្នាហើយវាគឺជាអ្វីដែលយើងតែងតែមានផែនការជាមួយគ្នាជាយូរមកហើយ៕ ប្រែសម្រួល៖ស៊ុនលី
Ousmane Dembele កីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Barcelonaកាលពីថ្ងៃម្សិលមិញនេះត្រូវបាន The Goal ជឿជាក់ថាបានឈានទៅដល់ការយល់ព្រមលើកិច្ចព្រមព្រៀងដែលមានរយៈពេល៥ឆ្នាំហើយជាមួយនឹងក្លឹបបារាំង PSG។ ប្រភពដដែលបានឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយនឹងកីឡាករនេះនឹងត្រូវរងចាំរហូតដល់មានការយល់ព្រមពីសំណាក់ក្លឹប Barcelona ជាមុនសិនខណៈដែលតម្លៃខ្លួនរបស់កីឡាករមានត្រឹមតែ៥០លានផោនប៉ុណ្ណោះ។ ក្លឹប PSG បានកំណត់ឃើញគោលដៅកីឡាករ Dembele នេះមួយរយៈធំមកហើយប៉ុន្តែដោយសារតែតម្លៃខ្លួនរបស់កីឡាករមុនខែសីហាគឺំមានទៅដល់១០០លានផោនហេតុដូច្នេះទើប PSG រងចាំរហូតមកដល់ពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី